កណ្តាល៖ ជនសង្ស័យ ចំនួន ៣ នាក់ ត្រូវបានសមត្ថកិច្ច នគរបាល នៃ អធិការដ្ឋាន នគរបាល ស្រុក ពញាឮ បង្ក្រាបបាន ក្រោយលួចខ្សែភ្លើង ម៉ាក KEY STONE ១០ ដុំ ទម្ងន់ សរុប ៤៩,៤ គីឡូក្រាម កាលពីវេលាម៉ោង ១០ នាទី៣៥ នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ក្នុង បរិវេណ បុរី មនោ រម្យ ភូមិ ស្លែង ដីដុះ ឃុំ ព្រែក តា ទែន ស្រុក ពញាឮ ខេត្តកណ្តាល ។
តាមរបាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ប៉ូ រ ដ្ឋា ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងភ្លើង (មាន សារធាតុ ញៀន ក្នុង ទឹកនោម) , ទី២-ឈ្មោះ លី ម ផា ន់ និត្យ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់PassApp ( មាន សារធាតុ ញៀន ក្នុង ទឹកនោម ) និងជនសង្ស័យទី ៣-ឈ្មោះ ភឿន ទី ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ មិន ពិតប្រាកដ ទាំង ០៣ នាក់ មាន ទីលំនៅ ភូមិ ស្លែង ដីដុះ ឃុំ ព្រែក តា ទែន ស្រុក ពញាឮ ខេត្ត កណ្តាល ។ ដកហូតបានខ្សែភ្លើង ម៉ាក KEY STONE ១០ ដុំ ទម្ងន់ សរុប ៤៩,៤ គីឡូក្រាម បញ្ជូនទៅកាន់ អធិការដ្ឋាន នគរបាល ស្រុក ពញាឮ ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត ៕

