ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុកថ្មគោល រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (បៀរស៊ីគូរទឹក និងបៀរតង) នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង៣រសៀល នៅចំណុចក្រុមទី៤ ភូមិទំពូងជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ជុំវិញការនាំខ្លួនទៅដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន នៃអធិការដ្ឋាននគរបាលស្រុកថ្មគោលសមត្ថកិច្ចបានឲ្យក្រុមអ្នកញៀនល្បែងទាំងអស់ក្រាលកន្ទេលលេងនៅមុខប៉ុស្តិ៍ មុននឹងធ្វើការអប់រំណែនាំឲ្យបញ្ឍប់ការលេងល្បែងស៊ីសងបន្តទៀត ។ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ០៧នាក់ ស្រី ០៥នាក់ ដកហូតវត្ថុតាងបានរួមមានកន្ទេល០២ ,កំរាល០២, បៀរ៥២ សន្លឹក០១ហ៊ូ និងបៀរតង ០១ហ៊ូ ។
ក្រោយនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាល អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៧នាក់ខាងលើ ត្រូវបានធ្វើការអប់រំ និងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕