ខេត្តបន្ទាយមានជ័យ ៖ ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណីហិង្សារវាងក្មេងស្ទាវ ២ក្រុម នៅចំណុចស្តង់ឣេតចាយ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ឣូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាវេលាម៉ោ២១និង៣០នាទីអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនបានក្មេងទំនើង៩នាក់ភ្លាមៗផងដែរ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពីកម្លាំងទទួលបានព័ត៌នេះ លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៩នាក់ និងដកហូតវត្ថុតាងរួមមាន កាំបិតផ្គាក់ ដងឈើប្រវែង៨៤សង់ទីម៉ែត្រ ចំនួន០១ដើម, ដែកទីបប្រវែង១៥៥សង់ទីម៉ែត ចំនួន០១ដើម, ដំបងដែកថ្នាំងឣំពៅប្រវែង ៨៣សង់ទីម៉ែត្រ ចំនួន០១ដើម, និងដែកចង្រឹងបង្ឣួច ចំនួន០១ដើម ។
លោកមេបញ្ជាការមូលដ្ឋានបានឱ្យដឹងទៀតថា ជនសង្ស័យជាក្មេងទំនើងទាំង០៩នាក់
ទី១/-ឈ្មោះ សុទ្ថ សឿង ហៅម៉េង ភេទប្រុស ឣាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅភូមិទួលពង្រ សង្កាត់ឣូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ,
២/-ឈ្មោះ សាន គីមយ៉េង ហៅម៉េង ភេទប្រុស ឣាយុ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ៣/-ឈ្មោះ កែវ ធារ៉ា ភេទប្រុស ឣាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅភូមិឣូរឬស្សី សង្កាត់ឣូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ៤/-ឈ្មោះ គឹម ចាន់ដារ៉ា ហៅចាន់ ភេទប្រុស ឣាយុ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅភូមិទួលពង្រ សង្កាត់ឣូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ៥/- ឈ្មោះ កែវ ភារ: ហៅដេ ភេទប្រុស ឣាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅភូមិទួលពង្រ សង្កាត់ឣូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ៦/-ហែម សីហាក់ ភេទប្រុស ឣាយុ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅភូមិទួលពង្រ សង្កាត់ឣូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ៧/-ឈ្មោះ រិន រតនា ភេទប្រុស ឣាយុ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅភូមិទួលពង្រ សង្កាត់ឣូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ៨/-ឈ្មោះ ម៉ែត វិតតី ភេទប្រុស ឣាយុ២១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅភូមិទួលពង្រ សង្កាត់ឣូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាមានជ័យ, ៩/-ឈ្មោះ យិន ប៊ុនថាត់ ហៅថាត់ ភេទប្រុស ឣាយុ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅភូមិទួលពង្រ សង្កាត់ឣូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំង០៩នាក់ ក្រោយពីកម្លាំងជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោួប៉ែតសួរនាំរួច បានឆ្លើយសារភាពថា កាលពីម៉ោង១០យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ស្រាប់តែមានមនុស្សមួយក្រុមបានមករករឿងខ្លួន និងបក្សនៅស្តង់ឣេតចាយ ដោយពួកគេមានទាំងកាំបិត ដំបង ថែមទាំងគប់ដុំថ្មចូលក្នុងស្តង់ឣេតចាយផងដែរ។ ពេលនោះពួកខ្លួនក៏បានគប់ដុំថ្មតបតវិញ បង្កឱ្យកើតឣំពើហិង្សាវាយកាប់គ្នាទៅវិញទៅមកបណ្ដាលឱ្យរងរបួសទាំងសងខាង បន្ទាប់មកក្រុមនោះក៏បានរត់ចោលម៉ូតូ ពេលនោះរពួកគេបានយកកាំបិតកាប់ម៉ូតូចំនួន០១កាំបិតតែម្ដង។
ផ្អែកតាមចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
ក្រោយពីបញ្ចប់ការសាកសួរជនសង្ស័យទាំង០៩នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕