កម្លាំងល្បាតនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានឃាត់ដើម្បីត្រួតពិនិត្យនិងទប់ស្កាត់យុវជន២ក្រុមដែលដើរលេងមិនចូលផ្ទះ ប្រមូលផ្តុំគ្នាទាំងយប់អធ្រាត្រ
រាជធានីភ្នំពេញ ៖ នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង១៨:០០នាទី ដល់ម៉ោង០០:០០នាទី កម្លាំងល្បាតនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានសហការជាមួយកម្លាំងសន្តិសុខកោះពេជ្រ ដឹកនាំដោយ លោក វរ.ទោ នូ ធី និងលោកវរ.ត្រី លៀង សៀវឃាង អធិការរង បានធ្វើការចុះត្រួតពិនិត្យនិងទប់ស្កាត់យុវជន២ក្រុមដែលដើរលេងមិនចូលផ្ទះ ប្រមូលផ្តុំគ្នាយប់អធ្រាត្រ :
-ក្រុមទី១មានគ្នាចំនួន៤នាក់ ដកហូតបានបារីអេឡិចត្រូនិចចំនួន២ដើម ធ្វើការអប់រំនិងឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ។
-ក្រុមទី២ ដែលមានគ្នា៤១នាក់ ស្រី៣នាក់ និងម៉ូតូចំនួន១៩គ្រឿងដែលបានមកប្រមូលផ្ដុំគ្នា នៅលើកោះពេជ្រ កម្លាំងសមត្ថកិច្ចក៏បានត្រួតពិនិត្យរួចធ្វើការអប់រំណែនាំនិងឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ៕