គំរាមរកវ៉ៃនិងបាញ់អ្នកដទៃដោយអាងថាខ្លួនជាងអាវុធហត្ថ តែការពិតបុគ្គលនោះមិនមែនជាយោធិននៃកងរាជអាវុធហត្ថទេ
រាជធានីភ្នំពេញ ៖ យោងតាមអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងថា ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ បានទទួលព័ត៌មានថា មានបុគ្គលម្នាក់ជាអាវុធហត្ថបានគំរាមកំហែងតាមរយៈពាក្យសម្ដីរកវ៉ៃនិងបាញ់អ្នកដទៃ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ចាក់ថា សូមគោរពជម្រាបជូនសាធារណជនមេត្តាជ្រាបថា តាមសេចក្តីរាយការណ៍ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា បុគ្គលនោះមិនមែនជាយោធិននៃកងរាជអាវុធហត្ថទេ។ កម្លាំងកងរាជអាវុធហត្ថ នឹងកោះហៅបុគ្គលនោះ មកបំភ្លឺនៅទីបញ្ជាការ។
សូមគោរពជូនជ្រាបជាព័ត៌មាន។