អាសូរណាស់បា./.ត់កូ./នអាយុ៣ឆ្នាំម្តាយឪពុកខំដើររកប្រទះឃើញស្លា./ប់នៅវាលស្រែ រាយការណ៍ទៅសមត្ថកិច្ចឈានទៅចាប់ផ្សឹកព្រះសង្ឃ១អង្គ ពាក់ព័ន្ធករណីរំលោភស./ម្លាប់ក្មេ./ងស្រីនៅស្រុកស្វាយលើ
សន្តិសុខសង្គម
275

ខេត្តសៀមរាប ៖ ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានពីឪពុកម្តាយថាបានប្រទះឃើញកុមារីរងគ្រោះ ស្លាប់នៅវាលស្រែ

កម្លាំងសមត្ថកិច្ចនគរបាលខេត្តសៀមរាប ស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្មមួយ ពាក់ព័ន្ធករណីរំលោភសម្លាប់ក្មេងស្រីអាយុ៣ឆ្នាំ«កូនភ្លោះ»រួចយកសាកសពទៅបោះចោលនៅវាលស្រែ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ឃាតករត្រូវបានចាប់ខ្លួន គឺជាសង្ឃគង់នៅវត្តប្រាសាទសង្កែសិង្ហ ហៅវត្តត្រពាំងខ្ទះ ក្នុងភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប (ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារខេត្តប៉ៃលិនរយៈពេល៣ខែ) ចេញពីគុកទៅបួសនៅវត្តខាងលើនេះ ។

ជនសង្ស័យមានឈ្មោះ ណាន់ សំនៀង ភេទប្រុស អាយុ៥៤ ឆ្នាំ អតីតជាសង្ឃ ស្នាក់នៅវត្តប្រាសាទសង្កែសិង្ហ ហៅវត្តត្រពាំងខ្ទះ ភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។

តាមសេចក្តីរាយការឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៦ តុលា ឆ្នាំ ២០២៤ ឈ្មោះ ដួង ឌី ភេទប្រុស អាយុ២៥ឆ្នាំ និងប្រពន្ធឈ្មោះ ឈិន សាវ៉ាន់ អាយុ២៥ឆ្នាំ បានទុកកូនស្រីឈ្មោះ ផុន ស្រីខួច អាយុ១០ឆ្នាំ ឱ្យនៅចាំផ្ទះមើលថែប្អូនៗ៣នាក់ ហើយឪពុកម្តាយទាំង២នាក់ បាននាំគ្នាចេញទៅធ្វើចំការ ដូចធម្មតា ។

ពេលឪពុកម្តាយចេញទៅធ្វើចម្ការបាត់ នៅវេលាម៉ោង៩ព្រឹកថ្ងៃដដែល ឈ្មោះ ផុន ស្រីខួច បាននាំប្អូនៗទៅលេងនៅក្នុងបរិវេណវត្តប្រាសាទសង្កែសិង្ហ ហៅវត្តត្រពាំងខ្ទះ ដែលមានចម្ងាយពីផ្ទះប្រហែល១៥០ម៉ែត្រ ។ ពេលទៅដល់វត្ត ក្មេងៗមួយក្រុមនោះ បាននាំគ្នាទៅលេងកុដិព្រះសង្ឃឈ្មោះ ណាន់ សំនៀង ដោយព្រះសង្ឃបានយកទូរស័ព្ទដៃមកចាក់រឿងភាគឱ្យកុមារទាំងអស់មើល ។

លុះដល់វេលាម៉ោង១០និង៣០នាទី កុមារីដែលជាជនរងគ្រោះ បានចុះពីលើកុដិទៅលេងនៅទីធ្លាដីតែម្នាក់ឯងវិញ ប៉ុន្តែមួយសន្ទុះក្រោយមក ក៏ស្រាប់បាត់ក្មេងស្រីនោះមិនដឹងទៅទីណា ឃើញដូច្នោះ បងស្រីដែលមានភារកិច្ចមើលប្អូន យករឿងនេះទៅប្រាប់ឪពុកម្តាយ ពេលនោះឪពុកម្តាយនិងអ្នកជិតខាង រួមទាំងសាច់ញាតិក្នុងភូមិ បាននាំគ្នាជួយដើររកកុមារី តែរកមិនឃើញ ។

រហូតដល់វេលាម៉ោង៩ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ រយៈពេល២ថ្ងៃស្រាប់បានប្រទះឃើញកុមារីរងគ្រោះ ក្លាយជាសាកសពស្លាប់នៅវាល ស្រែខាងត្បូងវត្តប្រាសាទសង្កែសិង្ហ ហៅវត្តត្រពាំងខ្ទះ ប្រហែល១៥០ម៉ែត្រ ។ នៅពេលប្រទះឃើញសាកសពកូនយ៉ាងដូច្នេះ ឪពុកម្តាយបានយកព័ត៌មាននេះទៅរាយការជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលមូលដ្ឋាន ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ និងស្វែងរកជនជាឃាតករដែលសម្លាប់កូនស្រីគាត់ ។

ដោយអនុវត្តតាមបញ្ជាដឹកនាំពីលោកឧត្តមសេនីយទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងលោកវរសេនីឯក ស្នងការរងទទួលផែនជំនាញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយកម្លាំងនគរបាលបច្ចេកទេសវិទ្យា សាស្ត្រ និងកម្លាំងនគរបាលស្រុកស្វាយលើ បានចុះទៅពិនិត្យកន្លែងកើតហេតុ និងធ្វើកោសលវិច្ច័យលើសាកសព ជនរងគ្រោះពិតជាស្លាប់ដោយអំពើឃាតកម្មរំលោភសម្លាប់ ។

បន្ទាប់មក សមត្ថកិច្ចបានដុតដៃដុតជើង ធ្វើការស្រាវជ្រាវស៊ើបអង្កេតរយៈពេល២ថ្ងៃ ទើបកំណត់បានមុខសញ្ញាជនដៃដល់ គឺជាព្រះសង្ឃ ហើយក៏បាននាំខ្លួនទៅសាកសួរ និងប្រគល់ឲ្យខាងធម្មការគណៈកម្មការ និងព្រះចៅអធិការវត្ត ផ្សឹកសង្ឃអង្គនោះដើម្បីបន្តនីតិវិធី ៕ដោយ៖លីណា


Telegram