រាជធានីភ្នំពេញ ៖ បុរសស្មោះស្នេហ៍ម្នាក់បានសម្រេចចិត្តជិះម៉ូតូមកលោតទឹកពីលើស្ពានជ្រោយចង្វារ ដើម្បីបញ្ចប់ជីវិត ដោយសារតែបាក់ទឹកចិត្ត ព្រោះអ្នកជិតខាង ដើរនិយាយមិនល្អពីខ្លួន ហើយទៅប្រាប់ម្តាយសង្សារបស់ខ្លួនថាជាអ្នកលក់ថ្នាំញៀញ ឮបែបនេះហើយខឹងចិត្ត ព្រោះខ្លួនមិនបានធ្វើដូចដែលគេនិយាយ ដើម្បីបញ្ចាក់ភាពស្មោះទើបសម្រេចចិត្តជិះម៉ូតូពីខេត្តព្រៃវែងមកលោតទឹកពីលើស្ពានជ្រោយចង្វារបញ្ចប់ជីវិតតែសំណាងល្អលោតទៅដល់ក្នុងទឹកហើយបែរជាមិនស្លាប់ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
បុរសចិត្តស្មោះខាងលើបានបញ្ចាក់ថាខ្លួនបានជិះម៉ូតូពីខេត្តព្រៃវែងបំណងមកលោតទឹកពីលើស្ពានជ្រោយចង្វារ ដើម្បីបញ្ចប់ជីវិត តែទឹកដោះម្តាយថ្លៃ សំណាងល្អជីវិតមិនអស់លោតទៅដល់ក្នុងទឹកលិច២ទៅ៣ដង តែចេះហែលទឹក ពេលទូកនេសាទឃើញ ក៏ជួយស្រង់មកដាក់នៅច្រាំងវិញ ក្រោយពីលោតទឹកហើយមិនស្លាប់បុរសខាងលើបានភ្ញាក់ខ្លួនដឹងថាជីវិតថ្លៃណាស់មិនគួរណាចង់ស្លាប់នោះទេ ។
បុរសខាងលើមានឈ្មោះខាន និមល អាយុ១៩ មានស្រុកកំណើតនៅខេត្តព្រៃវែង បានបញ្ចាក់ដោយតូចចិត្តថា អ្នកចិត្តខាងសើចចំអកផង ទើបបែកគំនិតគិតខ្លី ជិះម៉ូតូមកចតលើស្ពានជ្រោយចង្វារហើយលោតទឹកតែម្តង ។
ក្រោយពីមានការភ្ញាក់ផ្អើលថាមានអ្នកលោតទឹកសមត្ថកិច្ចខណ្ឌជ្រោយចង្វារ ក៏បានទៅជួយអន្តរាគមន៍នៅកន្លែងកើតហេតុ យកម៉ូតូបុរសខាងលើយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ៕ដោយ៖លីណា