ខេត្តបាត់ដំបង ៖ នាយប់ថ្ងៃទី០២ខែ វិច្ឆិកា ឆ្នាំ២០២៤វេលាម៉ោង ២៤និ ង១១នាទីរំលងអាធ្រាតុឈានចូលថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០២៤ ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនី យ៍ឯកឈឿង គឹមសុង ស្នងការរងទទួលដឹកនាំការិ យាល័យនគរបាលព្រហ្មទ៏ណ្ឌកម្រិតស្រាលនិងលោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទ៏ណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប អនុវត្តបង្ក្រាបករណី ( លួ-ច ក-ាត់យកខ្សែភ្លើង )ដោយធ្វើការនាំខ្លួនជនសង្ស័យ ០២ នាក់ មកកាន់ស្នងការដ្ឋាន នោះគឺ៖
១-ឈ្មោះ លុច ចក់ ភេទប្រុស អា យុ ៣៦ ឆ្នាំ មានទី លំនៅ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំប ង ខេត្តបាត់ដំបង ។
២-ឈ្មោះ បាន គឹមហេង ហៅ ប្លោក ភេទប្រុស អាយុ --ឆ្នាំ មានទីលំនៅមិនពិតប្រាកដ។
តាមចម្លេីយសារភាពគេអះអាងថាកាលពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៤ វេលាម៉ោង ប្រមាណ២៣និង៥២នាទី នៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង នៅថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោងប្រមាណ២៣ និង០០ នាទី នៅចំណុចចំណតរថយន្តក្រុង(ផ្សារភួ ពុយ )ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់ អូរចារ ក្រុងបាត់ដំ បង ខេត្តបាត់ដំបងពួកគេបានធ្វើសកម្មភាពចូលទៅលួ-ចក-ាត់យកខ្សែភ្លើងបានប្រហែល២៥ម៉ែត្រ។
-*វត្ថុតាងដកហូតរួមមាន ៖
- រទេះ ចំនួន ០១
- ខ្សែភ្លើង មួយចំនួន
- ពិលពាក់ក្បាល ០២
- ដង្កាប់ ០១
ដោយបានការអនុញ្ញាតិពីឯកឧត្តមកែវ សុជាតិ ព្រះ រាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងបច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងអនុវត្តតាម នីតិវិធី ច្បាប់៕