កាលពីថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ អនុវត្តតាមយោ បល់ដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹកដែលមាន លោកវរសេនីយ៍ទោ ហេង បារំាង ជាអធិការបានដឹក នាំកម្លាំងធ្វើការនាំខ្លួនបុរសចំនួន០២នាក់ឈ្មោះ ហ៊ិន ទូច ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរ មិនពិតប្រាកដ និងឈ្មោះ ប៉ោ ឡៃហាក់ ហៅ ឆិត ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទាំង ពីរនាក់មានទីលំនៅភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក។
ចំពោះមូលហេតុនៃការនាំមកសាកសួរនេះ គឺបន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សៀង ភន ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹ ក ខេត្តបាត់ដំបង បានប្តឹងរាយការណ៍មកសមត្ថកិច្ចអំ ពីករណីអំពើលួចទ្រព្យសម្បត្តិរបស់គាត់(ធុងដាក់ជីភ្ជាប់នឹងត្រាក់ទ័រ) របស់គាត់ទៅបាត់។
ជនសង័្សយទាំងពីរនាក់បានសារភាពថា ពួកគេពិតជាបានលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះខាង លើប្រាកមមែន ហើយចំពោះមុខសញ្ញានេះ តាមលោកវរសេនីយ៍ទោ ហេង បារំាង ជាអធិការបានបញ្ជាក់ថា គេគឺជាមុខសញ្ញាចាស់ដែលត្រូវបានសមត្ថកិច្ចធ្លាប់ធ្វើការបង្ក្រាបក្នុងករណីលួ-ចទ្រព្យ សម្បត្តិនៅមូលដ្ឋាន និងបាននាំយកទៅអនុវត្តទោសនៅពន្ធនាគារកន្លងមក តែពេលចេញមកវិញ គេនៅ តែបន្តធ្វើសកម្មភាពបែបនេះដដែលទៀតដោយ មិនរាងចាល។
ពេលនេះជនសង្ស័យរួមទាំងវត្ថុតាងមានធុងដែកនិងសម្ភារៈមួយចំនួនសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមក កាន់ស្នងការដ្ឋានចាត់ការបន្តតាមនីតិវិធីច្បាប់៕