រាយដាក់ អន្ទាក់ដាក់សត្វ មិនប្រយ័ត្នបណ្តាលអោយឆក់ខ្លួនឯងស្លា./.ប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ
សន្តិសុខសង្គម
491

ខេត្តមណ្ឌលគីរី ÷ កាលពី ថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បុរសម្នាក់ដែលជាជនរងគ្រោះមានឈ្មោះ ណ្អើប តូន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ភ្នង សញ្ជាតិ ខ្មែរ ។ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិពូទឺត ឃុំ ប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ត្រូវបានខ្សែរភ្លើងដែលខ្លួនបានរាយឆក់សត្វក៏បានឆក់ខ្លួនឯងស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ។

-ករណីខាងលើនេះបានកេីតឡេីង កាលពីថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង ០០នាទីល្ងាច ។

-អង្គហេតុដំបូងជនរងគ្រោះបានទៅដាក់អន្ទាក់ស្វានៅចំណុចភ្នំក្រាទូក ស្ថិតនៅក្នុងភូមិ ពូទឺត ឃុំប៊ូស្រាស្រុកពេជាជ្រាដាខេត្តមណ្ឌលគិរី ។

-តបតាមការឆ្លេីយបំភ្លឺរបស់ឈ្មោះ កេត ធ្វិញ ភេទស្រី អាយុ ៤០ឆ្នាំ ត្រូវជាប្រពន្ធ បានធ្វេីការបំភ្លឺប្រាប់សមត្ថកិច្ចយើងថា÷ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង ០០ នាទី ប្តីរបស់ខ្លួន បានទៅដាក់អន្ទាក់ ស្វា នៅចំណុចចំការស្រូវ ភ្នំ ក្រាទូក។ ដោយមានសម្ភារៈមួយចំនួនដូចខាងក្រោម÷

១- អាគុយ ១២០ អំពែ ចំនួន(០១)។

២- ខ្សែលួស ចំនួន ០៣ដុំ ។

៣- ដុំឆក់ ចំនួន (០១)។ រហូតដល់ម៉ោង ១៩ជាងគាត់ដែលជាប្រពន្ធមិនឃេីញប្តីវិល

ត្រឡប់ មកផ្ទះវិញស្មានតែប្តីដេីរផឹកតាម ផ្ទះគេ ព្រោះគាត់ធ្លាប់តែអញ្ជឹង ។ លុះដល់ព្រឹកឡេីងថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅវេលា ម៉ោង ០៥ ទាបភ្លឺនៅតែមិនឃេីញប្តី ត្រឡប់មកផ្ទះវិញ នាងខ្ញុំក៏មានការសង្ស័យថាក្រែងគាត់ ឆក់ខ្សែ រអន្ទាក់ដែលគាត់បានដាក់ក៏ទៅតាមរកជា មួយកូន។ ដេីរតាមខ្សែរលួសដែលដាក់ជាប់ចំការ ស្រូវ ដេីរដល់ក្បាលចំការក៏បានប្រទះឃេីញប្តីរបស់នាងខ្ញុំដេកស្លាប់ផ្កាប់មុខ ដោយជេីងខាង ឆ្វេងជាន់លេីខ្សែរ ភ្លើងដែលគាត់បានរាយនោះនៅក្រោមដេីមប្ញស្សីខ្លៃ។ -តបតាមការពិនិត្យលើសាកសព ដោយមានការចូលរួម ពីអាជ្ញាធរមូល ដ្ឋានរួមមាន៖

១-លោក អ/ឯក ហ៊ួន សុធារ៉ា នាយផ្នែក

២-លោក អ/ឯក អៀច ចិន នាយផ្នែក

៣-លោក អ/ឯក ចាស់ បូរិទ្ធ នាយរងផ្នែក

៤-លោក វ/ត្រី លន់ លឹមហេង នាយប៉ុស្តិ៍ប៊ូស្រានិងឈ្មោះ ព្លឺន សុភ័ណ្ឌ យោធា ស្រុក

-លោក ញ៉ាង ខាន់ អនុ ភូមិ ពូទឺត

- ឈ្មោះ កេត ធ្វិញ ត្រូវ ជាប្រពន្ធ នៃសព

- ឈ្មោះ ណ្អើប ព្យើច បងបង្កើតនៃសពកម្លាំងសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យលើដងខ្លួនសាក សពផ្នែកក្បាល ផ្នែកដងខ្លួន និង ផ្នែកអវៈយវៈ ពុំមានស្លាកស្នាម ដាច់ រឺ រលាត់នៅលើ សាកសពក្រៅពីស្លាកស្នាមចំណុចកែងជេីងឡើយមាន ស្នាម ជាំខ្មៅដោយខ្សែរលួសឆក់ទើបសន្និដ្ឋានបានថាសពខាងលើពិតជាបានឆក់ខ្សែរលួសដាក់ អន្ទាក់ខ្លួនឯងស្លាប់ ពិតប្រាកដមែន។

-បច្ចុប្បន្នសពត្រូវបានកម្លាំងជំនាញ នៃអធិ ការ ដ្ឋាននគរបាលស្រុកពេជ្រាដាបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិនៃសព យកទៅធ្វើបុណ្យតាមប្រពៃណី ៕


Telegram