សមត្ថកិច្ចស្រុកកំរៀងឃា./....ត់យុវជន០៥នាក់ ករណីបង្កហិ/..../ង្សាកា./....ប់ម៉ូតូ
សន្តិសុខសង្គម
84

បាត់ដំបង៖ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៥០នាទី នៅចំណុចដីឡូត៍ស៊ីនឃីមក្រុមទី១ ភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីបង្កហិង្សាធ្វើអោយខូចខាតដោយចេតនា (កាប់ម៉ូតូ) មួយកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន ០១ក្រុម ប្រដាប់ដោយកាំបិត បានធ្វើសកម្មភាពកាប់ទៅលើម៉ូតូចំនួន ០២គ្រឿង របស់ជនរងគ្រោះឈ្មោះ តេង ធីម៉ូថេភេទប្រុសអាយុ១៦ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរសិស្ស បណ្ដាលឲ្យខូចខាត 50% ទាំង០២គ្រឿង ។

ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ័ រួមជាមួយកម្លាំប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ ឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ ១-ឈ្មោះ សុង សុផា ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរកម្មករ, ២-ឈ្មោះ គៀម គីមហេង ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរកម្មករ, ៣-ឈ្មោះ វុន ភារម្យហៅនុន ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង, ៤-ឈ្មោះ អឿន ពិសិទ្ធិ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរកម្មករ និង៥-ឈ្មោះ ធឿន ចាន់ណា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិពេជ្រចិន្ដា ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរកម្មករ មកកាន់អធិការដ្ឋាននគរបាលស្រុកកំរៀងដើម្បីធ្វើការសាកសួរ ។

ក្រោយពីសាកសួរជនសង្ស័យខាងលើបានសារភាពថា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៩និង០០នាទី ពួកខ្លួនមានគ្នា០៥នាក់ បានជិះម៉ូតូ០២គ្រឿង ជិះពីស្រុកភ្នំព្រឹកមកស្រុកកំរៀង ដើម្បីរកកាប់ម៉ូតូពេលជិះមកដល់ដីឡូត៍ស៊ិន ឃីមជាប់ស្រះនៅក្នុងភូមិថ្មីឃុំត្រាង ស្រុកកំរៀងខេត្តបាត់ដំបងវេលាម៉ោង១៩និង៥០នាទី ពួកខ្លួនឃើញម៉ូតូ ០២គ្រឿង ក៏នាំគ្នាចុះទៅកាប់តែម្ដង រួចក៏ជិះចេញទៅស្រុកភ្នំព្រឹកវិញ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ។ សម្ភារដកហូតបាន៖ កាំបិតកែច្នៃចំនួន ០៣ដើម និងម៉ូតូ ០២គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕


Telegram