ក្មេ./...../ងទំនេីងចំនួន៧នាក់ បង្ហោះម៉ូតូ ត្រូវបានសមត្ថកិច្ចឃា./....ត់ខ្លួនអប់រំនៅស្រុកបាណន់
សន្តិសុខសង្គម
63

បាត់ដំបង៖ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទឺ២ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានធ្វេីការចុះបង្រ្កាបករណីក្មេងទំនេីង (បង្ហោះម៉ូតូ) ០១លើក ស្ថិតនៅលើដងផ្លូវលេខ១៥៧០ នៅចំណុចភូមិកំប៉ង់កើត និងភូមិភ្នំគល់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ។ សមត្ថកិច្ចបាននាំក្មេងទំនេីងចំនួន ០៧នាក់៖ ១-ឈ្មោះ ហេង ចន្ថា ហៅចាចភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង, ២-ឈ្មោះ ភី ណាវីន ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិឆាយរំពាយ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង, ៣-ឈ្មោះ វឿន សៀន ហៅអាប៉េ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង, ៤-ឈ្មោះទួន ទីណុង ហៅណុង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង, ៥-ឈ្មោះ ថន សុចន្ត្រា ហៅញឹម ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង, ៦-ឈ្មោះ វ៉ុន រ៉ាវី ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិតាហាស ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង និង៧-ឈ្មោះ ចិន្តា មុិញមុិញ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ ។

វត្ថុតាងដកហូតរួមមាន៖ ម៉ូតូចំនួន ០២គ្រឿង ម៉ាក HONDA Dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ស្លាកលេខ បាត់ដំបង 1E-1695 ចំនួន ០១គ្រឿង និងម៉ូតូម៉ាកHONDA Dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ស្លាកលេខ បាត់ដំបង 1B-3100 ចំនួន ០១គ្រឿង ។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានធ្វេីកិច្ចសន្យា លើក្មេងដែលបង្កភាពអនាធិតេយ្យក្នុងមូលដ្ឋានទាំង០៧នាក់ និងអប់រំអោយបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតអោយអាណាព្យាបាលមកធានាយកត្រឡប់ទៅសហគមន៍វិញ ដេីម្បីអប់រំបន្ត ចំណែកឯម៉ូតូបានដកហូតរក្សាទុករយ:ពេល ៣ខែនៅអធិការដ្ឋាននគរបាលស្រុកបាណន់៕


Telegram