មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម បង្ក្រាបបទល្មើសនេសាទ ២ករណី នៅស្រុកកំពង់សៀម
សន្តិសុខសង្គម
59

មន្ត្រីខណ្ឌជលផលកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋាន ឈានទៅបង្ក្រាបបទល្មើសជលផលបាន ២ករណី ក្នុងភូមិសាស្ត្រស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

បើតាមមន្ត្រីជលផលបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកកំពង់សៀម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារធំ និងសហគមន៍នេ សាទវិហារធំ ដោយមានការសម្រ បសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសា លាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០២ ករណីរួមមាន ករណីទី១ បានរកឃើញឧករណ៍លូស្បៃមុងចំនួន ៦មាត់-របាំងស្បៃមុងប្រវែង ១៨០ម៉ែត្រ-បង្គោលចម្រឹងចំនួន ៩០ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ៦គក្រ

នៅចំណុចមុខកោះសំពៅ ឃុំវិហ៊ារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ករណីទី២ បានរកឃើញ-ឧករណ៍លូស្បៃមុងចំនួន ៤មាត់-របាំងស្បៃមុងប្រវែង១២០ម៉ែត្រ-បង្គោលចម្រឹងចំនួន ៦៥ដើម -ចាក់លែងត្រីចម្រុះទម្ងន់ ៣ គក្រ នៅចំណុចបឹងអញ្ចាញ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។


Telegram