កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី បង្រ្កាបមុខសញ្ញាចែកចាយរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០២នាក់
សន្តិសុខសង្គម
110

ខេត្តកំពង់ស្ពឺ ៖ ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានបញ្ជាកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនចុះស្រាវជ្រាវដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ឈានទៅឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ០១នាក់ មានឈ្មោះ ហោ ម៉េត ហៅម៉េត ភេទប្រុស អាយុ ៤៥ឆ្នាំ នៅភូមិស្នួលជ្រុំ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ជាក់ស្ដែងសមត្ថកិច្ចរកឃេីញ និងដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ០១កញ្ចប់មធ្យម, ទូរស័ព្ទដៃ ០១គ្រឿង និងម៉ូតូ ០១គ្រឿងម៉ាក Honda Dream ១២៥ ព័ណ៍ខ្មៅ ស្លាកលេខ សៀមរាប 1B-1633 ។

ដោយទទួលបានចម្លេីយថាឈ្មោះ រឿន សំ ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិថ្លុកដូនស ឃុំស្រង់ ស្រុកគងពិសី ជាម្ចាស់គ្រឿងញៀន សមត្ថកិច្ចបានបន្ដអនុវត្តពន្លាតនិងឈានទៅឃាត់ខ្លួនតែម្ដង នៅចំណុចភូមិថ្លុកដូនស ឃុំស្រង់ បន្ដឆែកឆេររកឃើញមានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០៩កញ្ចប់ (ធំ០១-មធ្យម០១-តូច០៧), ទូរស័ព្ទដៃ ០១គ្រឿង និងឧបករណ៍វេចខ្ចប់ប្រើប្រាស់មួយចំនួន ។

ក្រោយប្រតិបត្ដិការ កម្លាំងជំនាញបានបញ្ជូនមុខសញ្ញាទាំង០២មកកាន់អធិការដ្ឋាននគរបាលស្រុកគងពិសី ដេីម្បីបន្ដនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ដ ចំណាត់ការនីតិវិធីបន្ដ៕


Telegram