ប្រជាពលរដ្ឋដែលបានបា./...ត់ម៉ូតូ ឬមានទ្រព្យសម្បត្តិជាប់ពាក់ព័ន្ធ សូមមកធ្វើការទទួលយកម៉ូតូដែលបានរកឃើញ នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
សន្តិសុខសង្គម
132

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ស្តីពីការទទួលយកម៉ូតូដែលបានរកឃើញ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមជម្រាបជូនប្រជាពលរដ្ឋដែលបានបាត់ម៉ូតូ ឬមានទ្រព្យសម្បត្តិជាប់ពាក់ព័ន្ធ សូមមកធ្វើការទទួលយកម៉ូតូដែលបានរកឃើញ នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។

រាយនាមម៉ូតូដែលបានរកឃើញ៖

1. ម៉ូតូ ហុងដា ដ្រីម ពណ៌ខ្មៅ លេខតួ និងលេខម៉ាស៊ីន: ND-123ME-5406675

2. ម៉ូតូ ហុងដា ដ្រីម ពណ៌ខ្មៅ លេខតួ និងលេខម៉ាស៊ីន: ND-125ME-9528823

3. ម៉ូតូ ហុងដា ដ្រីម ពណ៌ខ្មៅ លេខតួ និងលេខម៉ាស៊ីន: ND-125ME-5394108

4. ម៉ូតូ ហុងដា ដ្រីម ពណ៌ខ្មៅ លេខតួ និងលេខម៉ាស៊ីន: ND-125ME-5607406

5. ម៉ូតូ ឃ្លីក ពណ៌ស លេខតួ និងលេខម៉ាស៊ីន: JEVIE-1567961

6. ម៉ូតូ ហុងដា ដ្រីម លេខតួ និងលេខម៉ាស៊ីន: ND 125-NE-0024207

7. ម៉ូតូ ហុងដា បីត (Beat) លេខតួ និងលេខម៉ាស៊ីន: JFP1E-9040688

8. ម៉ូតូ វារីអូ (Vario) លេខតួ និងលេខម៉ាស៊ីន: JM51E-1799094

9. ម៉ូតូ Yamaha Jenus លេខតួ និងលេខម៉ាស៊ីន RLCSEC810HX040411 ។

សូមម្ចាស់ម៉ូតូមកធ្វើការទទួលយកដោយផ្តល់អត្តសញ្ញាណប័ណ្ណ និងឯកសារពាក់ព័ន្ធ ដើម្បីបញ្ជាក់ភាពជាម្ចាស់ពិតប្រាកដ ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។


Telegram