កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ និង លេខ៩០៥ ចំណុះស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ ល្បាតត្រួតពិនិត្យបង្គោលសីមាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
ឧត្ដរមានជ័យ ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៥ អនុវត្តតាមផែនការរបស់ ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក៧០២-៩០៥ សហការជាមួយកម្លាំងយោធា ល្បាតត្រួតពិនិត្យបង្គោលសីមា តាមបណ្តោយព្រំដែន កម្ពុជា-ថៃ ដែលអង្គភាពទទួលខុសត្រូវ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ឬបទល្មើសផ្សេងៗ ជាពិសេស តាមដានក្ដាប់ការប្រែប្រួលសភាពការណ៍តាមព្រំដែនរាយការណ៍ជូនថ្នាក់លើ។
ជាលទ្ធផល សភាពការណ៍នៅតាមបណ្តោយព្រំដែនដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួលឡើយ៕
