ខេត្តកណ្ដាល ៖ ជនសង្ស័យម្នាក់ កំពុងតែអង្គុយលើម៉ូតូ លក់ថ្នាំញៀនក្នុងចំការស្វាយ ចំថ្ងៃស៊យជួបសមត្ថកិច្ចកំពុងល្បាត ឃាត់សួរនាំឆែកឆេររកឃើញ ថ្នាំញៀនចំនួន៣១កញ្ចប់ធំតូច ។
ប្រតិបត្តិការបង្ក្រាបនេះដែល កាលពីវេលាម៉ោង១០ និង ១០នាទីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅចំណុចចំការស្វាយ ឃុំតាលន់ ស្រុកស្អាង ខេត្ត កណ្តាល ។
សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ ប៉ូ ស៊ីម៉ុន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ មិនពិត មានទីលំនៅភូ មិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្ត កណ្តាល ។ វិជ្ជាមាននូវសារធាតុញៀនក្នុងទឹកនោម ។
ក្នុងនោះសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖
-ម្សៅក្រាម ពណ៍ស ថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកក) ចំនួន៣១ កញ្ចប់ ( តូចចំនួន៣០កញ្ចប់ , ធំមធ្យមចំនួន០១កញ្ចប់ ) ទម្ងន់សរុប ១៦,១៤ក្រាម ។
-ទូរស័ព្ទដៃ ម៉ាកVIVO ពណ៌ខៀវ ចំនួន០១គ្រឿង ។
សូមបញ្ជាក់ថា មុននឹងឈានដល់ការបង្ក្រាបនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ សហការណ៍ជាមួយកម្លាំងប្រជាការពារ បានចុះល្បាតក្នុងមូលដ្ឋានដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ លុះចំណុចកេីតហេតុខាងលេី ក៏បានជួបប្រទះជនសង្ស័យឈ្មោះ ប៉ូ ស៊ីម៉ុន កំពុងតែអង្គុយលើ ម៉ូតូក្នុងចំការស្វាយ ដោយមានការសង្ស័យកម្លាំងរបស់យើងបានឃាត់សួរនាំ និង ឆែកឆេររកឃើញថ្នាំញៀន ចំនួន៣១កញ្ចប់( តូចចំនួន៣០កញ្ចប់,ធំមធ្យមចំនួន០១កញ្ចប់ ) ទើបបញ្ចូនខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋាបាលតាលន់ ដើម្បីសាកសួរ ។
ដោយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ប៉ូ ស៊ីម៉ុន ឆ្លើយសារភាពថា ថ្នាំញៀនដែលសមត្ថកិច្ចរកឃើញនេះពិតជារបស់ខ្លួនពិតប្រាកដមែន ដោយបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅក្រុងតាខ្មៅ តាមរយៈលេខទូរស័ព្ទក្នុងតម្លៃ៣០០០០០៛(សាមសិបម៉ឺនរៀល) ទៅ ៤០០០០០៛(សែសិបម៉ឺនរៀល) រួចយកមកបំបែកច្រកថង់តូចៗ លក់ក្នុងតម្លៃចាប់ពី១៥០០០៛(មួយម៉ឺនប្រាំពាន់រៀល) ទៅ ២០០០០៛ (ពីរម៉ឺនរៀល) បន្ត ។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រុកស្អាង កំពុងកសាងសំណុំបញ្ចូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕ នុច






