ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ករណីស្ទាក់វាយកំហែងយកម៉ូតូ(ប្លន់)តាមដងផ្លូវ
សន្តិសុខសង្គម
75

កំពង់ស្ពឺ៖ ប្រតិបត្តិការស្រាវជ្រាវរយ:ពេល៣ថ្ងៃ ឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០៤ នាក់(មុខសញ្ញាសកម្ម) ករណីស្ទាក់វាយកំហែងយកម៉ូតូ (ប្លន់) តាមដងផ្លូវ ចំណែកវត្ថុតាងម៉ូតូ ប្រគល់ជូនម្ចាស់ដើមវិញ។ ក្រោយពីបានទទួលពាក្យបណ្តឹងរបស់ឈ្មោះ ហៀង ឆៃយ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ថានៅថ្ងៃទី១៥.០៣.២០២៥ វេលាម៉ោង ២៣:៥០នាទី យប់ ត្រូវបានក្រុមចោរ ០១ ក្រុម ធ្វើសកម្មភាពពួនស្ទាក់ធាក់យកម៉ូតូរបស់ខ្លួន នៅចំណុចផ្លូវកៅស៊ូ ស្ថិតក្នុងភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រួចជិះគេចខ្លួនបាត់។

លោកឧត្តមសេនីយ៍ទោ ស្នងការ បានដាក់បទបញ្ជាទៅ អធិការស្រុកបសេដ្ឋ ធ្វើការស្រាវជ្រាវភ្លាមៗ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកបសេដ្ឋ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល បើកការស្រាវជ្រាវរហូតដល់ថ្ងៃទី ១៩.០៣.២០២៥ ទើបសមត្ថកិច្ចយើងកំណត់មុខសញ្ញាបាន និងឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ រួមនឹងវត្ថុតាងម៉ូតូ ០២ គ្រឿង (ម៉ូតូធ្វើសកម្មភាពប្លន់០១គ្រឿង និងម៉ូតូជនរងគ្រោះ០១គ្រឿង)

-ជនសង្ស័យទាំង ០៤ នាក់ ខាងលើ រួមមាន :

១./ ឈ្មោះ គិន ចាន់ណាប់ ភេទប្រុស អាយុ១៧ឆ្នាំ

២ /ឈ្មោះ វ៉ាន់ ប៊ុនធា ហៅធឿន ភេទប្រុស អាយុ១៩ឆ្នាំ ទាំង០២នាក់ រស់នៅភូមិត្រពាំងផុងថ្មី ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ជាជនដៃដល់) ។

៣./ឈ្មោះ គឹម ដែន ភេទប្រុស អាយុ១៨ឆ្នាំ រសនៅភូមិឃ្លោក ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

៤./ ឈ្មោះ រុិន ចាន់ធូ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃបាក្រុង ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

-បច្ចុប្បន្នកម្លាំងជំនាញព្រហ្មទណ្ឌស្រុក កសាងសំណុំរឿងបញ្ជូនទៅផែននគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការបន្តរតាមនីតិវិធី ចំណែកម៉ូតូជនរងគ្រោះប្រគល់ជូនម្ចាស់ដើមវិញ ៕


Telegram