ឃើញសមត្ថកិច្ចរត់គេ./...ចខ្លួន តាមចា/./....ប់ខ្លួនបានជាបន្តបន្ទាប់ សរុប១៥នាក់ មានទាំងកាំភ្លើ././..ងខ្លី មានទាំងថ្នាំញៀន
សន្តិសុខសង្គម
119

ខេត្តតាកែវ ​៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធក្នុងករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ នេះបើយោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលស្រុកបាទី ។

សូមបញ្ជាក់ថា ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៥ និង ០០ នាទី កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការល្បាតក្នុងភូមិសាស្រ្តស្រុកបាទី ដល់ចំណុចភូមិពូនភ្នំ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ក៏ស្រាប់តែបានប្រទះឃើញមនុស្សចំនួន ០២នាក់ៈ ទី១/.ឈ្មោះ ហៃ ម៉េងហ័ង ភេទប្រុស អាយុ ៣២ឆ្នាំ និងទី២/.ឈ្មោះ ម៉ី ម៉ន ភេទប្រុស អាយុ ២៦ឆ្នាំ គួរឱ្យសង្ស័យ ខណៈនោះកម្លាំងសមត្ថកិច្ចនគរបាលបានហៅឃាត់ដើម្បីសុំធ្វើការត្រួតពិនិត្យឆែកឆេរ ភ្លាមនោះជនសង្ស័យទាំង ០២នាក់ខាងលើមិនព្រមសហការព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានម្នាក់មានឈ្មោះ ហៃ ម៉េងហ័ង និងបានឆែកឆេរត្រួតពិនិត្យរកឃើញវត្ថុតាងមានដូចជា៖ កាំភ្លើងខ្លី ម៉ាកឡុក១៧ជែន៥ ពណ៌ខ្មៅ លេខAHCH៦២០ ចំនួន ០១ដើម និងម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុខុសច្បាប់ចំនួន ០៣កញ្ចប់តូច រីឯជនសង្ស័យឈ្មោះ ម៉ី ម៉ន រត់គេចខ្លួនបាត់ស្រមោល ។

នៅថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានបន្តឃាត់ជនសង្ស័យដែលជាប់ពាក់ព័ន្ធក្នុងករណីខាងលើបានជាបន្តបន្ទាប់ចំនួន ១៤នាក់បន្ថែមទៀតដែលសុទ្ធសឹងតែជាមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី៖

១/.ឈ្មោះ ទីន សិទ្ធិ ហៅឈិត ភេទប្រុស អាយុ ៣០ឆ្នាំ

២/.ឈ្មោះ ម៉ី ម៉ន ភេទប្រុស អាយុ ២៦ឆ្នាំ

៣/.ឈ្មោះ បូរ ចិត្រ្តា ហៅពួន ភេទប្រុស អាយុ ២០ឆ្នាំ

៤/.ឈ្មោះ ជឹម ចាវ ភេទប្រុស អាយុ ២៥ឆ្នាំ

៥/.ឈ្មោះ ជួន សារ៉ាត់ ហៅម៉ាប់ ភេទប្រុស អាយុ ២៤ឆ្នាំ

៦/.ឈ្មោះ ឆុង ទិត្យ ហៅតុង ភេទប្រុស អាយុ ២០ឆ្នាំ

៧/.ឈ្មោះ ម៉ម ធារ៉ា ហៅអឿន ភេទប្រុស អាយុ ២៤ឆ្នាំ

៨/.ឈ្មោះ ភា ឈីង ភេទប្រុស អាយុ ១៧ឆ្នាំ

៩/.ឈ្មោះ ង៉ែត ផាន់នី ហៅផានី ភេទប្រុស អាយុ ៤១ឆ្នាំ

១០/.ឈ្មោះ ដា សុភ័ត្រ្តា ហៅឆឹ ភេទប្រុស អាយុ ៣០ឆ្នាំ

១១/.ឈ្មោះ អេង គីមសាន់ ហៅវែង ភេទប្រុស អាយុ ៣០ឆ្នាំ

១២/.ឈ្មោះ កន រ៉េត ហៅសេ ភេទប្រុស អាយុ ២៥ឆ្នាំ

១៣/.ឈ្មោះ គុណ លឹមសេង ភេទប្រុស អាយុ ៣៩ឆ្នាំ

១៤/.ឈ្មោះ ជា រ៉ាវី ភេទប្រុស អាយុ ១៩ឆ្នាំ និងដកហូតវត្ថុតាងកាំភ្លើងខ្លីម៉ាករ៉ូឡូ ចំនួន ០១ដើម រួមទាំងវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនខុសច្បាប់មួយចំនួនធំទៀត យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕


Telegram