កូនចិត្តតិរច្ឆាន គំរា././មកា./...ប់សម្លា./....ប់ឪពុកជាច្រើនដង ត្រូវនគរបាលស្រុកស្អាងឃា././.ត់ខ្លួន
សន្តិសុខសង្គម
105

ខេត្តកណ្តាល ៖ កូនប្រុសអកតញូ ចិត្តតិរច្ឆាន កាន់កាំបិតផ្គាក់ គំរាមរកកាប់សម្លាប់ឪពុកបង្កើត បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ហេតុការណ៍នេះដែលបានកើតទ្បើងកាលពីវេលាម៉ោង ០៤ និង ០០ នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិក្បាលកោះលិច ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល ។

ជនសង្ស័យមានឈ្មោះ ផា ភារុណ ភេទប្រុស អាយុ ២៧ ឆ្នាំ(ត្រូវជាកូនបង្កើត) មានទីលំនៅភូមិ ក្បាលកោះលិចឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល ។ ដករហូតបានកាំបិតផ្គាក់ចំនួន០១ដេីម ដងឬស្សីមានប្រវែង ០,៥០ ម៉ែត្រ និងផ្លែដែកមានប្រវែង ០.១៤ម៉ែត្រ ។

ចំណែកជនរងគ្រោះមានឈ្មោះ ចាន់ ផា ភេទប្រុស អាយុ ៧២ឆ្នាំ(ត្រូវជាឪពុកបង្កើត) មុខរបរ កសិករ មានទីលំនៅ ភូមិ ក្បាលកោះលិច ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល ។

បើយោងតាមប្រភពព័ត៌មានពីជនរងគ្រោះដែលជា(ឪពុកបង្កើត) របស់ជនសង្ស័យបានឲ្យដឹង កន្លងមកជនសង្ស័យតែងតែប្រើប្រាស់គ្រឿងញៀនជាប្រចាំ និង រករឿងឡូឡាជេរបញ្ចោរ រកកាប់សម្លាប់ទៅជនរងគ្រោះជាញឹកញាប់ ។ រហូតដល់នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង ០៤ និង ០០ នាទីរសៀល ស្រាប់តែជនសង្ស័យបានស្រែកជេរឡូឡាពេញផ្ទះ និង កាន់កាំបិតផ្គាក់ជាប់ដៃ ស្រែកគំរាមកំហែងរក កាប់សម្លាប់ជនរងគ្រោះ ដោយបាននិយាយថា(អាញ់ចង់កាប់មនុស្សឲ្យដាច់ក្បាលចេញពីខ្លួនម្តង) ដោយទ្រាំនិងទង្វើរបស់កូនចិត្តតិរច្ឆានមិនបាន ទើបគាត់ប្រញាប់ប្រញាល់ ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខ្សាច់ទន្លា ។ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ក៏កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខ្សាច់ទន្លា បានសហការជាមួយកម្លាំងនគរបាលជំនាញនែអធិការរដ្ឋានស្រុកស្អាង ធ្វើការចុះចាប់ឃាត់ខ្លួនជនសង្ស័យខាងលើភ្លាមៗតែម្តង ។

គួរបញ្ជាក់ផងដែរ ជនសង្ស័យខាងលើ ក៏ធ្លាប់ជាប់ពន្ធធនាគារខេត្តកណ្ដាលម្តងរួចហើយ ពីបទធ្វើឲ្យខូចខាតដោយចេតនា និងគំរាមកំហែងសម្លាប់ រយៈពេល០៨ខែ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញស្រុកស្អាង កំពុងកសាងសំណុំបញ្ចូលទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕


Telegram