កំពុងប្រមូលផ្តុំគ្នាជល់មាន់ សមត្ថកិច្ចទៅដល់ឃា./...ត់ខ្លួនបានម្នាក់ ប្រហែល២០នាក់ទៀតរត់បាត់ជើងសព្រាត ចោលកង់បីនិងម៉ូតូជាច្រើនគ្រឿង
សន្តិសុខសង្គម
88

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ ឃាត់ខ្លួនបាន ខណៈ អ្នកលេងល្បែងស៊ីសង(ជល់មាន់) ប្រហែល២០នាក់ រត់គេចខ្លួនបាតជើងសព្រាត ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ក្នុងភូមិកោះប្រាក់ចាស់  ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ត​កណ្ដាល កាលពីវេលាម៉ោង១ និង ២០នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ដែលប្រតិបត្តិការនេះ មានការណែនាំពីលោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងដឹកនាំចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន មានឈ្មោះ ដង វ៉ឹកខាន់ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងឈើ មានទីលំនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ក្នុងនោះវត្ថុ​តាង​ចាប់យករួមមាន ​៖ មាន់ជល់ ១ក្បាល,កន្ត្រកដាក់មាន់ ៤កន្រ្តក,ស្បែកជើង ២គូរ,ដុំស្កុតរុំជើងមាន់ ២៣ដុំ ,ខ្សែរជ័រ ពណ៌ខ្មៅ ប្រវែង២៦m, កង់បីឥណ្ឌា ២គ្រឿង(ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HQ-5428, ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1HF-5394), ម៉ូតូ ៥គ្រឿង (ម៉ាក HONDA C125 ផលិតឆ្នាំ២០២៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JZ-0468, ម៉ាក HONDA C125 ផលិតឆ្នាំ២០២១ ពណ៌ក្រហម ពាក់ផ្លាកលេខ កណ្តាល 1AK-2265, ម៉ាក HONDA SCOOPY ពណ៌ស ផលិតឆ្នាំ២០១៥ ពាក់ផ្លាកលេខ កណ្តាល 1P-8100, ម៉ាក HONDA WAVE a C110 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1L-6173, ម៉ាក HONDA WAVE S C110 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BO-8267) ។

សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការបង្ក្រាបនេះ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍ភូមិធំ បានចេញល្បាតក្នុងភូមិឃុំខាងលើ ក៏បានឃើញអ្នកលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់)នៅដីចំការល្ហុងមួយកន្លែង ។ ភ្លាមនោះកម្លាំងយើងបានជិះម៉ូតូចូលទៅ ដោយសភាពផ្លូវចូលឆ្ងាយពេក ធ្វើឲ្យអ្នកលេងល្បែងស៊ីសង(ជល់មាន់) មានចំនួនប្រហែល២០នាក់ រត់គេចខ្លួន បន្ទាប់មកកម្លាំងបានដេញតាមរហូតឃាត់ខ្លួនបានអ្នកលេងល្បែងជល់មាន់បានម្នាក់ យកមកសាកសួរ នៅចំពោះមុខនគរបាលជនសង្ស័យបានសារភាពថា ខ្លួនបានជិះម៉ូតូចេញពីផ្ទះដើម្បីទៅមើលគេលេងល្បែងមាន់ នៅទីកន្លែងខាងលើ។

ក្រោយពីសាកសួររួចកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។

ចំណេកជនសង្ស័យផ្សេងទៀតដែលរត់គេចខ្លួនកម្លាំងកំពុងស្រាវជ្រាវបន្ត ៕


Telegram