រាជធានីភ្នំពេញ ៖ និនចារ បិទមុខ ដើរគាស់ផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិ គ្រឿងអលង្កការមានតម្លៃ នៅថ្ងៃចូលឆ្នាំ ត្រូវបានកម្លាំង នគរបាលខណ្ឌសែនសុខ ក្រោមការបញ្ជារដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការចាប់ឃាត់ខ្លួនបាន ។
.jpg?1744962192)
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២២ និង ៣០នាទី ថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២៥ នៅចំណុចចំផ្ទះលេខ២៩ ផ្លូវបេតុង ភូមិឃ្មួញ សង្កាត់ឃ្នញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះជនសង្ស័យមាន ០២នាក់ (គេចខ្លួនម្នាក់ មិនស្គាល់អត្តសញ្ញាណកំពុងស្រាវជ្រាវ) និង ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ WEI SHENG CHAO ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរគ្មាន កាន់លិខិតឆ្លងដែនលេខEL0505092 ស្នាក់នៅសណ្ឋាគារហ្គាឌិនផងបន្ទប់លេខ៣០៣ ជាន់ទី៣ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានគាសទុំលុះទុំលាយផ្ទះលួចយកទ្រព្យសម្បត្តិ របស់ឈ្មោះ ពេជ្រ សូរិយ៉ា ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៩ ផ្លូវបេតុង(J01) ភូមិឃ្មួញ សង្កាត់ឃ្នញ ខណ្ឌសែនសុខ ។

សម្ភារៈខូចខាត សោរទ្វាបន្ទប់ចំនួន០៣ , ចំរឹងបង្អួច០១ និងសម្ភារៈក្នុងផ្ទះបាយមួយចំនួន , សម្ភារៈបន្សល់ទុក ៖ -សម្ភារៈបន្សល់ទុក៖ ១,នាឡិកាដៃចំនួន០៤គ្រឿង(1,ម៉ាករ៉ូមេនសុន ខ្សែស្បែក ពណ៌ស្លែរ 2,ម៉ាក FOSSIL ខ្សែដែក ពណ៌ទឹកមាស 3,ម៉ាក (WSAROVSKI ខ្សែស្បែក ពណ៌ទឹកដោះគោ 4,ម៉ាក BERLINK ខ្សែដែក) ២,ខ្សែកប្រាក់ ចំនួន០១ខ្សែ(មានដាំត្បូងចម្រុះពណ៌) ៣,ខ្សែដៃប្រាក់ ចំនួន០២ខ្សែ (មានដាំត្បូងចម្រុះពណ៌) របស់ជនរងគ្រោះ ៤,កាបូបស្ពាយក្រោយខ្នង ពណ៌ខ្មៅចំនួន០១ ៦, ដែកគាស់ ចំនួន០២ដើម ៧,ដែកដូយ ចំនួន០១៨,ទួលវីសវែង ចំនួន០១ ៩,ប្រដាប់កាត់ដែក ចំនួន០១ ១០,ខ្សែ ០១ដុំ ១១,ស្រោមដៃក្រណាត់ ចំនួន០១គូរ ១២,ម៉ាស់ ពណ៌ខ្មៅ ចំនួន០១ ១៣,មួក ពណ៌ខ្មៅ ចំនួន០១ ១៤,ស្រោមមុខ ពណ៌ខ្មៅ ចំនួន០១(របស់ជនសង្ស័យ) និងរូបភាពជនសង្ស័យក្នុងកាមេរ៉ាសុវត្ថិភាព របស់ជនសង្ស័យ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕
