ក្មេ./....ងស្ទាវប្រុសស្រីសម្ងំពពាក់ពពូនគ្នានៅតាមផ្ទះសំណាក់ ត្រូវសមត្ថកិច្ចចុះប្រមូលយកមកអប់រំ...
សន្តិសុខសង្គម
101

ខេត្តកណ្តាល ៖ ផ្ទះសំណាក់ មួយកន្លែង យីហោ « លីលី » តែងតែមាន ក្រុមក្មេងស្ទាវ មកស្នាក់នៅ ពពាក់ពពូន គ្នាត្រូវបាន កម្លាំងចម្រុះគណៈបញ្ជាការឯកភាពស្រុកកោះធំ ចុះធ្វើរដ្ឋបាល ប្រមូលយកមកធ្វើកិច្ចសន្យាអប់រំ ។

ការបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង ០៨ និង ៣០នាទីព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមក្មេងស្ទាវ ដែលប្រមូលបានពេលនេះ មានចំនួន១២នាក់ ក្នុងនោះមាន ស្រី០៥នាក់ ដែលមានអាយុពី១៥ឆ្នាំ ទៅ ២០ឆ្នាំ និង បានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផល ( អវិជ្ជមានចំនួន១១នាក់ វិជ្ជមានចំនួន០១នាក់ ) ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ដំបូងឡើយមានប្រជាពលរដ្ឋ បានរាយការណ៍មកកាន់សមត្ថកិច្ចនគរបាលស្រុកកោះធំ ថាមានក្រុមស្ទាវជាច្រើនអ្នកបានប្រមូលផ្តុំគ្នា ដេកនៅតាមបន្ទប់ផ្ទះសំណាក់ និង ផ្ទះជួលដូចបានរៀបរាប់ខាងលើ ។ ក្រោយពេលទទួលបានព័ត៍មានរួច កម្លាំងគណៈបញ្ជាការឯកភាពស្រុកកោះធំ ដឹកនាំដោយ លោក ច្រឹក ស្រ៊ង អភិបាលរងស្រុក ជាដំណាងដ៍ខ្ពង់ខ្ពស់ លោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ និង លោកវរសេនិយ៍ទោ ខាន់ ចាន់ថា អធិការរងទទួលផែននគរបាលយុត្តិធម៌ រួមនិង កងកម្លាំងចម្រុះបានចុះធ្វើ រដ្ឋបាលនៅតាមបន្ទប់ផ្ទះសំណាក់ និង បន្ទប់ផ្ទះជួលចំនួន០២គោលដៅគឺ មានផ្ទះសំណាក់យីហោ « លីលី » ស្ថិតនៅភូមិកំពង់ស្វាយក្រោម និង ផ្ទះជួល« ចាន់ ណារី »ស្ថិតនៅភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ដោយបានរកឃើញមានក្រុមក្មេងស្ទាវ ប្រុស/ស្រី ចំនួន១២នាក់ ដែលបានមកជួលបន្ទប់ដេកស្នាក់នៅប្រមូលផ្តុំគ្នាអត់ចូលផ្ទះបង្ករជារភាពអាណាធិបតេយ្យនៅក្នុងមូលដ្ឋាន ។

ក្រោយពេលត្រួតពិនិត្យនៅតាមបន្ទប់ជួលនិងផ្ទះសំណាក់រួចមក សមត្ថកិច្ចបាននាំខ្លួនមុខសញ្ញាក្រុមក្មេងស្ទាវ ខាងលើនេះយកមកកាន់អធិការរដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរបំភ្លឺជុំវិញរឿងហេតុ ដែលបានកើតឡើង និងធ្វើរបាយការណ៍និងសុំគោលការណ៍ថ្នាក់ដឹកនាំ ដើម្បីអប់រំលើក្រុមក្មេងទំនើងខាងលើនេះ ដោយឱ្យ អាណាព្យាបាលរបស់គាត់ មកធ្វើលិខិតធានាយកកូនៗ ទៅអប់រំបន្តនៅលំនៅដ្ឋានវិញ ៕ នុច


Telegram