ឥទ្ធិពលគ្រឿងញៀនយកកន្ត្រៃដែក និងខ្សែក្រវ៉ាត់ប៉ុនប៉ងចាក់សម្លា.../.ប់ឪពុក ផ្អើលសមត្ថកិច្ចចុះព័ទ្ធចា./...ប់បាន
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សា និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន បន្ទាប់ពីក្រុមគ្រួសាររាយការណ៍ប្តឹងមកសមត្ថកិច្ចដើម្បីឱ្យជួយអន្តរាគមន៍។
ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០០:៣០នាទី ស្ថិតនៅភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះមាន ឈ្មោះ ម៉ែន វិចិត្រា ហៅ ម៉ៅ ភេទប្រុស មុខរបរមិនពិតប្រាកដ។
ក្នុងនោះវត្ថុតាងដកហូត: កន្ត្រៃដែកចំនួន០១ដើម នឹងខ្សែក្រវ៉ាត់ចំនួន០១ខ្សែ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕


