ក្រោយមហាជនរិះគន់ខ្លាំង លើរថយន្តដឹកអ្នកដំណើរបើកវ៉ាជែងមិនគិតពីគ្រោះថ្នាក់ តាមផ្លូវជាតិលេខ១ សមត្ថកិច្ចចុះដល់ទីតាំងក្រុមហ៊ុនអប់រំណែនាំ និងធ្វើកិច្ចសន្យា !
សន្តិសុខសង្គម
61

រាជធានីភ្នំពេញ ​៖ ក្រោយមានការបង្ហោះលើបណ្តាញសង្គ​ម

រថយន្តដឹកអ្នកដំណើរនេះ តៃកុងរថយន្តបើកវ៉ាជែងមិនគិតពីគ្រោះថ្នាក់ តាមផ្លូវជាតិលេខ១ ជិតអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ២៧ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១១:១៥នាទី ទិសដៅរថយន្តភ្នំពេញ-ហូជីមិញ ។

ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី​ សែម​ រតនា ស្នងការរង ផែនការងារនគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ ខាន់ សារឿន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចាត់ឱ្យលោកវរសេនីយ៍ទោ សួន បូរិន នាយរងការិយាល័យ ទទួលផ្នែកដោះស្រាយ សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ចុះដល់ទីតាំងក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ បន្ទាប់ពីការផ្សព្វផ្សាយតាមបណ្តាញសង្គមជុំវិញករណីអ្នកបើកបររថយន្តដឹកអ្នកដំណើរក្រុមហ៊ុនខាងលើ បើកវ៉ាជែងមិនគិតគូរពីគ្រោះថ្នាក់ដល់អ្នកដទៃ និងអ្នករួមដំណើរក្នុងរថយន្តក្រុង។ នេះបើយោងតាមផេកផ្លូវការរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ជាមួយគ្នានេះដែរ សមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាជាមួយអ្នកតំណាងក្រុមហ៊ុន និងអ្នកបើកបររថយន្ត ឱ្យបញ្ឈប់សកម្មភាពនេះ និងបើកបរត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក៕


Telegram