ដឹងមូលហេតុហើយ! ឆ្ល./.ងថ្មសាកជញ្ជីងប៉ះជាមួយសារធាតុ​ Toluene​ បង្ករជាអគ្គិភ័យឆា./..បឆេះរោងចក្រផលិតប្លាស្ទិក​ តៃខា​ (ខេមបូឌា)​នៅតំបន់សេដ្ឋកិច្ចពិសេសកំបូល,​រងរបួ./...សមនុស្សចំនួន០៥នាក់,​ សមត្ថកិច្ចប្រើប្រាស់ទឹក២១ឡានទើបរលត់ !
សន្តិសុខសង្គម
32

រាជធានីភ្នំពេញ ​៖​ យោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រោងចក្រផលិតប្លាស្ទិក​ តៃខា​ (ខេមបូឌា)​ ខបភើរេសិន មួយកន្លែង​ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង​ ៧និង៥០នាទីព្រឹក ថ្ងៃទី២៨​ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅចំណុចតំបន់សេដ្ឋកិច្ចពិសេស​ រ៉ូយ៉ាល់គ្រុបភ្នំពេញ​ ភូមិកំរៀង​ សង្កាត់កន្ទោក សង្កាត់កំបូល រាជធានីភ្នំពេញ។

ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់រោងចក្រដែលនៅក្បែរនោះ។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​ បានបញ្ជាទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យដែលប្រចាំការនៅតាមគោលដៅទាំងអស់​ ឲ្យបញ្ចេញរថយន្តពន្លត់អគ្គិភ័យមកកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ជុំវិញទីតាំងដែលកើតមានគ្រោះអគ្គិភ័យនេះ។

ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២១គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ​ ចំនួន១០គ្រឿង ប្រេីប្រាស់ទឹក​អស់០៧ឡាន​ ស្មេីរនឹង៤២ម៉ែត្រគូប,​ រថយន្តជំនួយមកពីកងពលតូចលេខ៧០​ ចំនួន០៧គ្រឿង​ ប្រេីប្រាស់ទឹកអស់០២ឡាន​ ស្មេីរ​នឹង១០ម៉ែត្រគូប,​ រថយន្តបុរីសង្ឃឹមថ្មី​ ចំនួន០២គ្រឿង​ ប្រេីប្រាស់ទឹកអស់០២ឡាន​ ស្មេីរនឹង១៨ម៉ែត្រគូប,​ រថយន្តរបស់សាលាខណ្ឌកំបូល​ ចំនួន០១គ្រឿង​ ប្រេីប្រាស់ទឹកអស់០១ឡាន​ ស្មេីរនឹង០៦ម៉ែត្រគូប,​ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា​ ចំនួន០១គ្រឿង​ ប្រេីប្រាស់ទឹកអស់០១ឡាន​ ស្មេីរនឹង០៦ម៉ែត្រគូប​ និងរថយន្តបញ្ជាការទ័ពពិសេស​ ចំនួន០៣គ្រឿង​ ពុំបានប្រេីប្រាស់ទឹក។

ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទ ថ្មប្រក់ស័ង្កសី​ ទំហំ​ (៣៦ម៉ែត្រ​ x ៦០ម៉ែត្រ) ឆេះបន្ទប់លាយទឹកថ្នាំទំហំ ១០ម៉ែត្រការ៉េ​ ចំនួន ០១បន្ទប់, បន្ទប់ជ្រលក់ផលិតផលទំហំ ៧១ម៉ែត្រការ៉េ​ ចំនួន ០១បន្ទប់, ម៉ាស៊ីនជ្រលក់ទឹកខូចចំនួន ០២គ្រឿង, ជញ្ជីងថ្លឹងចំនួន ០២គ្រឿង, ទឹកថ្នាំ Toluene​ ចំនួន​ ២០០គីឡូក្រាម, ម៉ាស៊ីនជ្រលក់ទឹកព្រៃមើចំនួន ០៣គ្រឿង, ម៉ាស៊ីនសម្ងួតចំនួន ០៣គ្រឿង, ម៉ាស៊ីនចាក់ពុម្ភចំនួន ១៤គ្រឿង, ម៉ាស៊ីនទឹកស្អំ Chiller​ ចំនួន ០២គ្រឿង, ម៉ាស៊ីនស្ទួច Cran​ ចំនួន ០១គ្រឿង, ម៉ាស៊ីនព្រីនចំនួន ០១គ្រឿង, កុំព្យូទ័រ ០៤គ្រឿង, ម៉ាស៊ីនផ្ទុកទិន្ន័យចំនួន ០១គ្រឿង, ទូរទស្សន៍ចំនួន ០១គ្រឿង, កាំមេរ៉ាចំនួន ០៣គ្រឿង, ម៉ាស៊ីនចាក់ផលិតផល ២០គ្រឿង, ម៉ាស៊ីនត្រជាក់ចំនួន ០១គ្រឿង, ត្រង់ហ្វូភ្លើងចំនួន ០៤គ្រឿង, ម៉ាស៊ីនបឺតទឹក Pump​ ចំនួន ០៥គ្រឿង, ពុម្ភផលិតផលចំនួន ១០០ឈុត, ផលិតផលផលិតរួចចំនួន ១២០,០០០គូរ​ (ជ័រដាក់បាតស្បែកជើង)​ និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ចំពោះ ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ៨និង៤០នាទីព្រឹកនាថ្ងៃខែឆ្នាំដដែរ។

ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីការឆ្លងថ្មសាកជញ្ជីងប៉ះជាមួយសារធាតុ​ Toluene​ បង្ករជាអគ្គិភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានបណ្តាលឲ្យមនុស្សប្រុសស្រីចំនួន០៥នាក់បានរងរបួសនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះឡើយ៕


Telegram