ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅស្រុកកៀនស្វាយ ដោយទិញបន្តពីជនសង្ស័យម្នាក់ទៀតនៅច្បារអំពៅ ទិញម្តងៗជិត ២០០០ដុល្លារ ចំនួន ២០ដងមកហើយ យកទៅមកលក់បន្ត ត្រូវបានកម្លាំងនគរបាលផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បង្ក្រាបបាន ។
ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ១១ និង ៥០នាទី យប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ចំណុច ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ស៊ឺ រដ្ឋា ហៅ ស៊ឺ ធី(ហៅថា) ភេទប្រុស អាយុ ៣០ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដកហូតបាន ៖
១/ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០៤ កញ្ចប់(ធំ៣ តូច១)( ទំងន់១៥០,៧១ ក្រាម)
២/ ម៉ូតូ០១គ្រឿងម៉ាក Honda dream ពណ័ខ្មៅ ពាក់ស្លាកលេខ ន 9898 ភ1
៣/សម្ភារះសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន
៤/ទូរសព្ទ១គ្រឿងម៉ាកoppo ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុននឹងឈានដល់ការបង្ក្រាបនេះ កម្លាំងប៉ុស្តិ៍កំពង់ស្វាយ សហការជាមួយប្រជាការពារបានធ្វើការល្បាតក្នុងភូមិសាស្រ្តឃុំកំពង់ស្វាយ ពេលមកដល់ចំនុចកើតហេតុ បានឃើញជនសង្សយ័ម្នាក់ឈ្មោះ ស៊ឺ រដ្ឋា ហៅ ស៊ឺ ធី កំពង់ជិះម៉ូតូ០១គ្រឿងម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ ន 9898 ភព1 ដោយមានការសង្សយ័ កម្លាំងសមត្ថកិច្ច បាន ហៅជនសង្ស័យ អោយឈប់ និងឆែកឆេរ រកឃើញម្សៅ ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក ចំនួន០៤កញ្ចប់(ធំ៣ តូច១) ។

ក្រោយត្រួតពិនិត្យរួច កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងយកមកប៉ុស្តិកំពង់ស្វាយ ដើម្បីសួរនាំ ដោយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ស៊ឺ រដ្ឋា ហៅ ស៊ឺ ធី បានសារភាពថា ថ្នាំញៀន(ម៉ាទឹកកក)ចំនួន ០៤កញ្ចប់(ធំ៣ តូច១) ដែរសមត្ថកិច្ចរកឃើញ ជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួន បានទិញពីឈ្មោះ ហ្វី (មិនស្គាល់នាមត្រកូល)ភេទប្រុស មានទីលំនៅ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តំលៃ១៧០០ដុល្លារ (មួយពាន់ប្រាំពីររយដុល្លា) វេរលុយតាម QR SIPHON SAY 101743601និងធ្លាប់យកថ្នាំញៀនពីឈ្មោះ ហ្វី (មិនស្គាល់នាមត្រកូល) ចំនួន២០ដងមកហើយក្នុងម្តងៗ ៥០០$ ៨៥០$ ទៅ ១៧០០$ ( ១៧០០$ ២ដង ៨៥០$ ៤ដង ៥០០$ ១៤ដង) ដើម្បីយកមកលក់បន្ត។ លុះព្រឹកឡើងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៧:៣០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយប៉ុស្តិកំពង់ស្វាយ បន្តទៅត្រួតពិនិត្យនៅផ្ទះ របស់ឈ្មោះ ស៊ឺ រដ្ឋា ហៅ ស៊ឺ ធី បន្ថែមទៀតតែរកពុំឃើញអ្វីទេ។

ក្រោយពីសួរនាំរួច កម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្សយ័មកផ្នែកប្រឆាំងគ្រឿងញៀនស្រុក ដើម្បីចាត់ការតាមនិតិវិធី និងកំពុងបន្តស្រាវជាវរកឈ្មោះ ហ្វី(មិនស្គាល់នាមត្រកូល) មានទីលំនៅ សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅបន្តទៀត ៕ នុច
.jpg?1746608523)




