ត្រីក្លាសេប្រមាណជាង០២តោនដែលនាំចូលពីក្រៅប្រទេសដោយគ្មានលិខិតអនុញ្ញាតិ ត្រូវបានមន្រ្តីជំនាញស្ទាក់ឃាត់បាននៅស្រុកបវេលខេត្តបាត់ដំបង
សន្តិសុខសង្គម
54

ខេត្តបាត់ដំបង ៖ យោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានអោយដឹងថា ដោយបានការអនុញ្ញាតិពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៣០នាទី លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច នៃស្នងការដ្ឋានបានដឹកនាំកម្លាំងក្នុងការិយាល័យសហការជាមួយមន្រ្តីជំនាញរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង និងកម្លាំងកងរាជអាវុធហត្ថ ស្រុកបវេល បានឃាត់រថ យន្ត០១គ្រឿង ម៉ាក Hyundai ពណ៌បៃតង ឆ្នាំ២០០៥ ពាក់ផ្លាកលេខ ភ្នំពេញ 3G-4732 ដឹកជញ្ជូនត្រីក្លាសេ ស្ថិតនៅចំណុច ភូមិអន្លង់រៃ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ដែលតាមប្រភពគឺករណីដឹកជញ្ជូនត្រី គ្មានលិខិតអនុញ្ញាតនាំចូល (នាំចូលពីប្រទេសថៃ ) ។

នៅក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចចម្រុះបានរកឃើញត្រី(ត្រីប្រាក្លាសេ) ទំងន់ប្រហែល2,000kg និងត្រីកន្ធរបង្កក ទំងន់ 500kg ។

ចំពោះត្រីនិងមធ្យោបាយព្រមទាំងអ្នកបេីករថយន្ត មន្រ្តីជំនាញរដ្ឋបាលជលផល ខេត្តបាត់ដំបង ជាអ្នកអនុវត្តនីតិវិធីបន្ត៕


Telegram