ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង២២ និង៤០នាទី ដោយអនុវត្តន៍តាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងមានការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានបង្ក្រាបករណីគ្រឿងញៀន ចំនួន១លើក នៅចំណុចផ្លូវជាតិលេខ៥ មុខយានដ្ឋានហុងដាអូតូ ស្ថិតនៅភូមិពោធិ៍តាកួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ ស្រី ០២នាក់ ១.ឈ្មោះ ជ ដវ ហៅញ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកស្ដី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ២.ឈ្មោះ សណ បរស ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ៣.ឈ្មោះ អ ទត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសូរិយាក្រោម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ៤.ឈ្មោះ សន កស ហៅ ព ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសូរិយាលើ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ៥.ឈ្មោះ ម មឡ ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកត្នោត សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ៦.ឈ្មោះ សត ស ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យខេត្តពោធិ៍សាត់ ៧.ឈ្មោះ ហ ហ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជាងអាត្រាក់ រស់នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ៨.ឈ្មោះ គ ហ ហៅខ ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ១.គ្រឿងញៀនម៉ាទឹកកក ២៣កញ្ចប់ទម្ងង់ ៣១៧៦.៤៩ក្រាម ២.អំពូលកែច្នៃសម្រាប់ជក់ថ្នាំញៀន ០២អំពូល ៣.អញ្ជីងអេឡិចត្រូនិចចំនួន ០៣គ្រឿង ៤.ដែកកេះកែច្នៃចំនួន ០១ ៥.សំបកថង់វេចខ្ចប់គ្រឿងញៀនមួយចំនួនធំ ៦.ឡាន ០២គ្រឿង ៧.ទូរស័ព្ទ១០គ្រឿង ៨.ម៉ូតូ ០៤គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចបានឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
