ខេត្តកណ្តាល ៖ ជនសង្ស័យចំនួន០៦នាក់ ជាមុខសញ្ញា ជួញដូរ រក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)យ៉ាងសកម្ម ត្រូវបានកម្លាំងនគរបាល ក្រុងសំពៅពូន ចុះបង្ក្រាបនិងឃាត់ខ្លួនបាន ។

ការបង្ក្រាបនេះបានធ្វើឡើងនៅ វេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅភូមិកំពង់ថ្កុលសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន០៦នាក់ ដែលត្រូវបានឃាត់ខ្លួនរួមមាន ៖
១/ឈ្មោះ តេះ សុភ័ណ្ឌ ហៅគ្មាន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិដើមពោធិ៍ សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ខេត្តកណ្តាល។ មានសារធាតុញៀនក្នុងទឹកនោម(វិជ្ជមាន +)
២/ឈ្មោះ ភា ថានុត ហៅក្រៅគ្មាន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅភូមិកំពុងថ្កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។មានសារធាតុញៀន(វិជ្ជមាន+)
៣/ឈ្មោះ ផាន់ បូណា ហៅអាបូ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅភូមិកំពង់ថ្កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។មានសារធាតុញៀនក្នុងទឹកនោម(វិជ្ជមាន+)
៤/ឈ្មោះ ឃឹម ចូវ ហៅអាកា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅភូមិកំពង់ថ្កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។មានសារធាតុញៀនក្នុងទឹកនោម(វិជ្ជមាន+)
៥/ឈ្មោះ សារឿន លីហ័រ ហៅអាជូរ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កូនកាំបិតចុងភៅ ស្នាក់នៅភូមិកំពង់ថ្កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។មានសារធាតុញៀនក្នុងទឹកនោម(វិជ្ជមាន+)
៦/ឈ្មោះ ប៊ុន សីហា ហៅគ្មាន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កូនកាំបិតចុងភៅ ស្នាក់នៅភូមិកំពង់ថ្កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។មានសារធាតុញៀនក្នុងទឹកនោម(វិជ្ជមាន+) ។

ក្នុងនោះ វត្តុតាងចាប់យករួមមាន៖ ថ្នាំញៀន(ម៉ាទឹកកក)ចំនួន១៣កញ្ចប់ ធំចំនួន២កញ្ចប់ តូចចំនួន១១កញ្ចប់ (ទម្ងន់សរុប២៥,៩៨ក្រាម) , ម្សៅខេចំនួន០១កញ្ចប់តូច (ទម្ងន់សរុប០,៨២ក្រាម) , ម៉ូតូចំនួន០៣គ្រឿង៖
- ម៉ូតូម៉ាកហុងដាឌ្រីម C125 ផលិតឆ្នាំ2024 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LA-0516។
- ម៉ូតូម៉ាកហុងដាឌ្រីម C125 ផលិតឆ្នាំ2024 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះវិហារ 1E-8738។
- ម៉ូតូម៉ាកហុងដាឌ្រីម C125 ផលិតឆ្នាំ2015 ឡើងឆ្នាំ 2022 ពណ៌សពាក់ស្លាកលេខ កណ្តាល 1R-3816។

សូមបញ្ជាក់ថា មុននឹងឈានដល់ការបង្ក្រាបនេះ កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនអធិការដ្ឋាននគរបាលក្រុងសំពៅពូន បានចុះបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងភូមិសាស្ត្រ សង្កាត់សំពៅពូន ក្រុងសំពៅពូន ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់ប្រុស និងឆែកឆេររកឃើញគ្រឿងញៀនសរុប១៤កញ្ចប់ម្សៅខេ(K) និងដាវចំនួន០២ដើម ជារបស់ឈ្មោះ តេះ សុភ័ណ្ឌ រួចកម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលក្រុងសំពៅពូនដើម្បីធ្វើការសួរនាំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ តេះ សុភ័ណ្ឌ បានឆ្លើយសារភាពថាគ្រឿងញៀនខាងលើ គឺជារបស់ខ្លួនពិតប្រាកដមែន ព្រោះគ្រឿងញៀននេះខ្លួនបានទិញពីឈ្មោះ ជ្រុន សំណាង ភេទប្រុស អាយុប្រហែល៣៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិកោះទៀវ សង្កត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល តាមរយៈលេខទូរសព្ទ័ ០៩៦ ៦៧៦ ២៨ ០៣ ពេលទាក់ទងទិញគ្រឿងញៀនម្តងៗ ចំនួន០១កញ្ចប់ធំ តម្លៃ១លាន១០ម៉ឺនរៀល យកមករំលែកជាកញ្ចប់តូចៗដើម្បីទុកចែកចាយបន្ត ក្រោយពីបានធ្វើការសួរនាំរួចកម្លាំងផ្នែកជំនាញ បានបន្តទៅរកឈ្មោះ ជ្រុន សំណាង ដែលជាអ្នកលក់ថ្នាំញៀនឲ្យឈ្មោះ តេះ សុភ័ណ្ឌ តែរកមិនឃើញបានគេចខ្លួនចេញពីមូលដ្ឋានបាត់។
.jpg?1747130181)
តាមការស៊ើបអង្កេតសាវជ្រាវនិងដាក់កម្លាំងឃ្លាំមើលរបស់ផ្នែកជំនាញកន្លងមកបានឃើញថាជនសង្ស័យ០៥នាក់ ខាងលើធ្វើសកម្មភាពក្នុងការជួញដូរដឹកជញ្ជូនថ្នាំញៀនអោយគេយ៉ាងសកម្មនៅក្នុងភូមិសាស្ត្រ ហើយក៏ត្រូវជាកូនចៅចំណុចផ្ទាល់របស់ឈ្មោះ តេះ សុភ័ណ្ឌ ។

បច្ចុប្បន្នជនសង្ស័យខាងលើទាំង ០៦នាក់រួមជាមួយវត្ថុតាងបានយកមកអធិការដ្ឋាននគរបាក្រុងសំពៅពូលដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់ ៕នុច


