ទៀតហើយ! ត្រីOarfish ដែលល្បីនាំសារពីគ្រោះធម្មជាតិរលកយក្សស៊ូណាមិ ឬរញ្ជួយដី ឡើងឆ្នេរនៅវៀតណាម! (មានវីដេអូ)
សន្តិសុខសង្គម
292

ជារឿងភ្ញាក់ផ្អើលទៀតហើយ បានកើតឡើងនៅប្រទេសវៀតណាម ខណៈត្រី Oarfish ជាត្រីទឹកជ្រៅកម្រឡើងមកលើណាស់ គេតែងតែជឿថា បើកាលណាត្រីនេះ វាឡើងមកទឹករាក់ ក៏បានន័យថា វាកំពុងបញ្ជូនសារពីបាតសមុទ្រ ប្រាប់ពីគ្រោះធម្មជាតិ នឹងកើតមាន រលកយក្សស៊ូណាមិ ឬការរញ្ជួយដី ហើយ។

សូមបញ្ជាក់ថា ត្រីនេះ ត្រូវបានគេប្រទះឃើញនៅថ្ងៃអាទិត្យទី ១៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងភូមិ Vinh Hy នៅឃុំ Vinh Hai នៃស្រុក Ninh Hai ខេត្ត Ninh Thuan ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម Laodong ។

អ្នកភូមិបាននិយាយថា ពេលប្រទះឃើញនោះ ត្រីនេះមានប្រវែងជិត២ម៉ែត្រ ប៉ុន្តែដាច់កន្ទុយ ដំបូងវានៅមានជីវិត តែអ្នកភូមិលែងវាចូលទៅក្នុងសមុទ្រវិញបានមួយភ្លែត វាក៏ងាប់តែម្តង ៕ នុច



Telegram