អាជ្ញាធរ ពិនិត្យទីតាំងដាក់ខ្សែកាបការពាររន្ទះ នៅប្រាសាទអង្គរវត្ត
សន្តិសុខសង្គម
93

ខេត្តសៀមរាប៖​ យោងតាមផេកផ្លូវការរបស់ នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ បានបង្ហោះនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះថា កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ បានដាក់កម្លាំងសហការជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ជូន ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានអញ្ជើញចុះត្រួតពិនិត្យមើលទីតាំងដាក់ខ្សែកាបការពាររន្ទះនៅក្នុងបរិវេណប្រាសាទអង្គរវត្ត អមដំណើរដោយឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប​ ឯកឧត្តម ហង្ស ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងអង្គភាពពាក់ព័ន្ធបានអញ្ជើញចូលរួមផងដែរ ៕


Telegram