ខេត្តបាត់ដំបង៖ យោងតាមផេកផ្លូវការរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥
មន្រ្តីជំនាញអធិការកិច្ចម្ហូបអាហារ នៃសាខា ក.ប.ប. ខេត្តបាត់ដំបង បានចូលរួមសហការជាមួយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្ត និងក្រោមការដឹកនាំដោយលោកទុត វីនីត ព្រះរាជអាជ្ញារងនៃអយ្យុការអមសាលាដំបូងខេត្តបាត់ដំបងដែលប្រព្រឹត្តទៅវេលា ម៉ោង៩:៤៥នាទីនៅទីលានចាក់សម្រាម ស្ថិតនៅភូមិអូរមុន្នី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើការដុតកម្ទេចចោលនូវគ្រឿងក្នុងជ្រូកចំនួន ២០កេស ដែលស្មើនឹង ១០០០គីឡូក្រាម ដែលមន្ត្រីនគរបាលសេដ្ឋកិច្ចស្ទាក់ឃាត់ចាប់តាមដងផ្លូវបញ្ជូនទៅស្នងការខេត្តបាត់ដំបង។
សូមបញ្ជាក់ផងដែរថាទំនិញទាំងនេះត្រូវបាន វេចខ្ចប់ និងដឹកជញ្ជូន ពុំមានលក្ខណៈបច្ចេកទេសស្របតាមគុណភាព សុវត្ថិភាពម្ហូបអាហារសម្រាប់មនុស្សបរិភោគឡើយ។







