បុរសដែលលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ ទុកម៉ូតូ១គ្រឿង ស្បែកជើង១គូ ពេលនេះសពអណ្តែតហើយ!
សន្តិសុខសង្គម
88

រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ខណៈប្រទះឃើញសពបុរសម្នាក់ ដែលបានធ្វើអត្តឃាត លោតទឹកសម្លាប់ខ្លួន​ពីលើស្ពានជ្រោយចង្វារ បានអណ្តែតទឹកនៅកណ្ដាលទន្លេខាងត្បូងស្ពានជ្រោយចង្វារ ត្រូវបានបងប្អូនអ្នកនេសាទ អូសឡើងមកលើគោក ដើម្បីឲ្យសមត្ថកិច្ចធ្វើការពិនិត្យ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១រសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ស្ថិតត្រង់ចំណុចកណ្ដាលទន្លេ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា សពជនរងគ្រោះដែលស្លាប់មានឈ្មោះ ម៉ៅ តុលា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបេរនៅផ្ទះ បានជិះម៉ូតូមួយគ្រឿង ឈប់ពីលើស្ពានបានមួយសន្ទុះ រួចធ្វើអត្តឃាត លោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ កាលពីវេលាម៉ោង០៩ និង៥៤នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ បន្សល់ទុក ម៉ូតូធូដេមួយគ្រឿង ទូរស័ព្ទដៃ១គ្រឿងនិង ស្បែកជើងមួយគូរ ដោយសារវិបត្តិផ្លូវចិត្តក្នុងគ្រួសារ និងមានជំងឺរ៉ាំរ៉ៃ លុះដល់ម៉ោង ១រសៀលថ្ងៃទី ១៩ ខែឧសភា ក៏មានទូកប្រជានេសាទជិះឆ្លងកាត់ដើម្បីរកត្រី បានឃើញសពអណ្ដែតនៅខាងត្បូងស្ពានជ្រោយចង្វារហូរតាមខ្សែទឹក ក៏បង្កការភ្ញាក់ផ្អើល និងរាយការណ៍ជូនសមត្ថកិច្ចតែម្តង។

បន្ទាប់ពីទទួលព័ត៌មាន ភ្លាមនោះសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ បានចុះមកធ្វើការពិនិត្យសព និងប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ នុច


Telegram