រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌ៧មករា នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ បានចុះធ្វើការហ៊ុំព័ទ្ធទីតាំងអគារចាស់ទ្រុឌទ្រោមខ្លាំង អតីតសណ្ឋាគារអង្គមានជ័យ នៅកែងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ក្នុងនោះយោងតាមផេកផ្លូវការរបស់ រដ្ឋបាលខណ្ឌ៧មករា បានឲ្យដឹងថា នៅព្រឹកថ្ងៃពុធទី២១ ខែឧសភា ឆ្នាំ២០២៥ នេះ រដ្ឋបាលខណ្ឌ៧មករា លោក ថេង សុថល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំក្រុមការងារគណៈកម្មការចម្រុះរដ្ឋបាលខណ្ឌ ចូលរួមសហការជាមួយក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះហ៊ុំព័ទ្ធទីតាំងអគារចាស់ទ្រុឌទ្រោមខ្លាំងអតីតសណ្ឋាគារអង្គមានជ័យ ស្ថិតកែងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សូមបញ្ចាក់ថា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានជូនដំណឹងអំពីស្ថានភាព អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) មានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្សនិង មហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងធ្វើការណែនាំដល់ប្រជាពលរដ្ឋចំនួន ៤គ្រួសារ ដែលកំពុងស្នាក់នៅ ប្រើប្រាស់ និងប្រកបអាជីវកម្មក្នុងអគារនេះ ដូចតទៅ៖

.jpg?1747811959)
.jpg?1747811961)
.jpg?1747811967)
.jpg?1747811967)
.jpg?1747811967)
.jpg?1747811967)
.jpg?1747811967)

.jpg?1747811969)

