ខេត្តព្រះវិហារ៖ ផ្ទះបងប្អូនប្រជាពលរដ្ឋ និងតូបជាច្រើនតូប ត្រូវបានអគ្គិភ័យលេបត្របាក់យ៉ាងសន្ធោសន្ធៅ អណ្តាតភ្លើងខ្ពង់អាចមើលឃើញពីចម្ងាយ ផ្អើលដល់បងប្អូនប្រជាពលរដ្ និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះមកអន្តរាគមន៍បាញ់ពន្លត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង ៣០នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចកងពលធំលេខ៣ ភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ នេះបើយោងតាមកំណត់ហេតុHotline 117 ប្រចាំបញ្ជាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។
សមត្ថកិច្ចបានឲ្យដឹងថា ភ្លាមៗខណៈកំពុងមានការឆាបឆេះនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត សហការជាមួយកងពលធំលេខ ៣ និងកម្លាំងអង្គរក្ស បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់១១ឡាន អន្តរាគមន៍ទប់ស្កាត់រហូតរលត់ទៅវិញនៅវេលាម៉ោង ៩និង ៤០នាទីយប់ថ្ងៃដដែល ។
ក្នុងនោះ អគ្គិភ័យនេះបានឆាបឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន ០៨ខ្នង រួមមាន ១៥បន្ទប់ និងតូបជួលចំនួន ១៦តូប ព្រមទាំងឆេះខូចខាតសម្ភារៈមួយចំនួនធំ តែពុំមានមនុស្សរងរបួសនោះឡើយ ។
ចំណែកមូលហេតុសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ៕ នុច
.jpg?1747812496)
.jpg?1747812497)
.jpg?1747812495)
.jpg?1747812496)
.jpg?1747812498)

