ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បញ្ជាក់ថា មិនមានការផាកពិន័យ ចំពោះអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលផុតសុពលភាពនោះទេ គ្រាន់តែយកអត្តសញ្ញាណបណ្ណចាស់ទៅជាមួយដើម្បីធ្វើថ្មីប៉ុណ្ណោះ
សន្តិសុខសង្គម
183

រាជធានីភ្នំពេញ៖ មិនមានការផាកពិន័យ ចំពោះអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលផុតសុពលភាពនោះទេ ។ នេះបើតាមការបញ្ជាក់នៅលើផេកផ្លូវការរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ។

ក្នុងនោះ យោងតាមការបង្ហោះរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ បានសរសេរថា « មិនមានការផាកពិន័យចំពោះអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលផុតសុពលភាពទេ ហើយសាមីខ្លួន ក៏អាចទៅបំពេញបែបបទ ដើម្បីថតធ្វើថ្មីបានដែរ គ្រាន់តែយកតែអត្តសញ្ញាណបណ្ណចាស់ទៅជាមួយប៉ុណ្ណោះ»។ ចំពោះព័ត៌មានបន្ថែម លោកអ្នកអាចធ្វើការទំនាក់ទំនងទៅកាន់លេខ ១២៧១» ៕


Telegram