យុវជនមួយក្រុម កែច្នៃម៉ូតូខុសលក្ខណៈបច្ចេកទេស ត្រូវសមត្ថកិច្ចអប់រំឲ្យដោះដូរចេញ ដូចដើម
សន្តិសុខសង្គម
112

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងនគរបាលស្រុករលាប្អៀរ បានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាដល់យុវជនមួយក្រុម លើករណីកែច្នៃម៉ូតូខុសលក្ខណៈបច្ចេកទេស ។ នេះបើយោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ដោយបានអនុវត្តតាមបញ្ជា និងការណែនាំរបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងនគរបាលស្រុករលាប្អៀរ បានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាដល់យុវជនមួយក្រុម មានគ្នា ០៦នាក់ លើករណីកែច្នៃ ម៉ូតូខុសលក្ខណៈបច្ចេកទេស និង កែស៊ីម៉ាំងប្រែន ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់បានចំនួន ៦គ្រឿង មនុស្ស ៦នាក់ និងបានដកហូតស៊ីម៉ាំងប្រែន ព្រមទាំងធ្វើការដោះដូរ ត្រឹមត្រូវតាមសុំណុំដើមមកវិញផងដែរ៕


Telegram