ម៉ោងកំពុងលង់លក់ស្រួល អគ្គិភ័យឆេះលេបត្របាក់ផ្ទះប្រជាពលរដ្ឋ ០៣ខ្នងខ្ទេចគ្មានសល់ គិតជាទឹកប្រាក់១០ម៉ឺនដុល្លារ
សន្តិសុខសង្គម
113

ខេត្តកណ្តាល ៖ ម៉ោងកំពុងសម្រាន្តលង់លក់ស្រួល ស្រាប់តែអគ្គិភ័យឆេះលេបត្របាក់ផ្ទះប្រជាពលរដ្ឋ នៅក្នុងឃុំបែកចាន យ៉ាងសន្ធោសន្ធៅអស់ជាច្រើនខ្នង បង្កការភ្ញាក់ផ្អើលខ្លាំង កាលពីវេលាម៉ោង ១២យប់ ឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិចក ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្ត​កណ្ដាល ។

លោកវរៈសេនីយ៍​ឯក​ មាន​ សំណាង​ អធិការ​ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល​ បានឲ្យដឹងថា អគ្គិភ័យនេះបានឆាបឆេះផ្ទះចំនួន ៣ខ្នងរួមមាន ៖

១/ម្ចាស់ឈ្មោះ​សួង​ ស៊ីថុល ភេទប្រុស​ អាយុ៤១ឆ្នាំ​ ជនជាតិខ្មែរមានទីលំនៅភូមិ​ចក ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល​ ឆេះខូចខាតផ្ទះនិងសម្ភារៈទាំងស្រុងចំនួន០២ខ្នង

-ផ្ទះទំហំ5mx20m ធ្វើពីជញ្ជាំងថ្មប្រក់សង្ក័សី​

-ផ្ទះទំហំ5mx20m ធ្វើពីជញ្ជាំងថ្មប្រក់សង្ក័សី​

ឆេះខូចខាតម៉ូតូចំនួន០១គ្រឿង​ ទូរទស្សន៍ចំនួន០១គ្រឿង​ ទូរស័ព្ទចំនួន០៨គ្រឿង​ កង់អាគុយ០១គ្រឿង​ ម៉ូតូ០២គ្រឿង​ និងសម្ភារៈលក់ដូរ​ សរុបទឹកប្រាក់ចំនួន​ ៧០.០០០$(ប្រាំពីរម៉ឺនដុល្លារ)។

២/ ម្ចាស់ឈ្មោះ​គន់​ ស៊ីម​ ភេទស្រី​ អាយុ៤៤ឆ្នាំ​ ជនជាតិខ្មែរ មានទីលំនៅភូមិ​ចក ឃុំបែកចាន ស្រុកអង្គស្នួល​ ខេត្តកណ្ដាល​

+ផ្ទះនិងសំភារះខូចខាត​ប្រហែល៣០%

-ផ្ទះទំហំ5mx20m ធ្វេីពីជញ្ជាំងថ្មប្រក់សង្ក័សី​

ឆេះខូចខាតទូរទស្សន៍ចំនួន០១គ្រឿង​ ទូរទឹកកក០១គ្រឿង​ និងសម្ភារៈលក់ដូរ​ម៉ាត២៥០០៛ សរុបទឹកប្រាក់ចំនួន​ ៣០.០០០$(បីម៉ឺនដុល្លារ)។

លោកវរៈសេនីយ៍​ឯក​ មាន​ សំណាង​ អធិការ​ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលបានឲ្យដឹងទៀតថា អគ្គីភ័យនេះ​បានរលត់១០០%​ នៅវេលាម៉ោង០៤និង៤០នាទី​ នាថ្ងៃដដែល ដោយប្រើប្រាស់​ រថយន្តពន្លត់អគ្គភ័យ​ ចំនួន​ ០៣គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន​១៣ ឡាន​ និងប្រើប្រាស់កម្លាំងអន្តរាគមន៍​នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល​ សហការ​ជាមួយ​ ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​បែកចាន​ ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ក្រាំងម្កាក់​ ប្រជាកាពារ​ និងប្រជាពលរដ្ឋ​ ចំនួន​ ៧៨នាក់។ ក្នុងនោះក៏មានការអន្តរាគមន៍ពីខាង រថយន្តពន្លត់អគ្គីភ័យ​ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ចំនួន០២គ្រឿង មនុស្ស៣៥នាក់​ ប្រេីប្រាស់ទឹក​០៨ឡាន។ រថយន្តពន្លត់អគ្គីភ័យ​ អធិការដ្ឋាននគរបាលស្រុក​ កណ្ដាលស្ទឹង ចំនួន០១គ្រឿង កម្លាំង០២នាក់​ ប្រើប្រាស់ទឹកអស់​ ០៥ឡាន។

ចំណែកមូលហេតុសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីឆ្លងចរន្ដអគ្គីសនី​ ចេញពីផ្ទះរបស់​ ម្ចាស់ឈ្មោះ​សួង​ ស៊ីថុល តែគ្មាននរណាម្នាក់ រងរបួសនោះទេ ៕នុច


Telegram