ខេត្តប៉ៃលិន ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រោមការដឹកនាំបញ្ជាពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានចាត់ឱ្យកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន ធ្វើការចុះល្បាត និងបង្រ្កាបករណីក្មេងបង្ហោះម៉ូតូ០១ករណី នៅចំណុចផ្លូវវាងក្រុង ស្ថិតនៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឃាត់ខ្លួនក្មេងបង្ហោះម៉ូតូចំនួន០៥នាក់ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដែលមានដូចខាងក្រោម៖
១-ឈ្មោះ លីម សុខណុត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១៤ ពណ៌ក្រហម ពាក់ស្លាកលេខ ប៉ៃលិន1B-6899។
២-ឈ្មោះ វ៉ន សេរ៉ានុត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
៣-ឈ្មោះ លាភ ហេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិអណ្តូង៤ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន1D-5535។
៤-ឈ្មោះ ស៊ូន សេរីបញ្ញា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
៥-ឈ្មោះ ណូយ ចាន់នុន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្រោយពីសាកសួរកម្លាំងសម្ថតកិច្ចយើង បានធ្វើការអប់រំណែនាំធ្វើកិច្ចសន្យារាងចាលតម្លើងមុខសញ្ញា និងឱ្យអាណាព្យាបាលមកធានាយកត្រលប់ទៅផ្ទះវិញ ដើម្បីអប់រំបន្ត ចំណែកម៉ូតូ០២គ្រឿងខាងលើ ដកហូតរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន រយៈពេល៣ខែ ដើម្បីឱ្យមានការរាងចាល៕






