ផឹកស៊ីស្រវឹង យកដំបងវាយសំពងបុរសម្នាក់ទៀតរហូតស្លាប់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន
សន្តិសុខសង្គម
97

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តៀង ធ្វើការចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីវាយបង្ករបួសស្នាម បណ្តាលអោយជនរងគ្រោះស្លាប់ នៅភូមិក្បាលឈើពុក ឃុំស្យា ។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៦យប់ កម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តៀង បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្យា បង្ក្រាបករណីវាយបង្ករបួសស្នាមបណ្តាលអោយជនរងគ្រោះស្លាប់ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ដោយជនសង្ស័យបានផឹកស៊ីស្រវឹងយកដំបងឬស្សីវាយទៅលើជនរងគ្រោះ រស់នៅ ភូមិ ឃុំ ជាមួយគ្នាបណ្តាលអោយស្លាប់ ក្រោយពីជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ ជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ ពេជ្រ ទីន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាង(ដំបងឬស្សី) ០១កំណាត់ត្រូវបានសមត្ថកិច្ចយើងចាប់ ឃាត់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តៀងដើម្បីចំណាត់ការតាមនីតិវិធី។

រីឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅតំកល់ធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនានៅឯលំនៅដ្ឋាននៃសព៕ នុច


Telegram