ឃា./...ត់ខ្លួនបុរសម្នាក់ ប្រើប្រាស់កាំ./...ភ្លើងកែឆ្នៃ បា./...ញ់លើបុរសម្នាក់ទៀតជា./..ប់លើដើមទ្រូង នៅស្រុកសង្កែ
សន្តិសុខសង្គម
94

ខេត្តបាត់ដំបង៖ យោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៦និង៤០នាទី នៅចំណុចក្រុមទី០២ ភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនា (ប្រើប្រាស់កាំភ្លើងកែឆ្នៃ) មួយកើតឡើង បង្កដោយជនសង្ស័យម្នាក់ ឈ្មោះ ឃៅ វិន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិតាហែន១ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើសកម្មភាពយកកាំភ្លើងកែឆ្នៃបាញ់ទៅលើជនរងគ្រោះឈ្មោះ តឿ ឆៃយ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ ត្រូវចំកណ្តាលដើមទ្រូង បណ្តាលអោយជាប់លើដើមទ្រូង ។

ក្រោយពីបានទទួលបណ្តឹងជនរងគ្រោះភ្លាមៗ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ រួមជាមួយកម្លាំប៉ុស្តិ៍នគរបាលរដ្ឋបាលរកា នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ នៅវេលាម៉ោង១៧និង៣០នាទី នៅថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឃៅ វិន ភេទប្រុស អាយុ២៥ឆ្នាំ នៅចំណុចផ្ទះរបស់ជនសង្ស័យ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកសង្កែដើម្បីធ្វើការសាកសួរ ។

ក្រោយពីសាកសួរជនសង្ស័យខាងលើ បានសារភាពថាខ្លួនពិតជាបានប្រើប្រាស់កាំភ្លើងកែឆ្នៃ បាញ់ទៅលើជនរងគ្រោះ ពិតប្រាកដមែន។ មូលហេតុដោយសារ ជនសង្ស័យខឹងជនរងគ្រោះមើលងាយខ្លួន ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕


Telegram