កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អនុវត្តដីកាទទួលជនសង្ស័យឈ្មោះ ហេង សិទ្ធី ពាក់ព័ន្ធករណីគំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោស
សន្តិសុខសង្គម
98

រាជធានីភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អនុវត្តដីកាទទួលជនសង្ស័យឈ្មោះ ហេង សិទ្ធី ពាក់ព័ន្ធករណីគំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោស ។ នេះយោងតាមផេកផ្លូវការរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ។

យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៨០២ ដ.ច.ន របស់លោកស្រី យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានកម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ធ្វើការទទួលជនសង្ស័យម្នាក់ឈ្មោះ ហេង សិទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ពាក់ព័ន្ធករណីគំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោស។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត។

ក្រោយពីចៅក្រមបានធ្វើការសាកសួររួច ចៅក្រមបានសម្រេចធ្វើការឃុំខ្លួនជនសង្ស័យឈ្មោះ ហេង សិទ្ធី តាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៤៥៨៨ ដ.ឃ.ដ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ របស់លោកស្រី យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ៕


Telegram