ព្រួញ១ បាញ់បានសត្វ២! ចាប់មុខសញ្ញាតាមដីកា បន្តយកបានអ្នកលក់គ្រឿងញៀនយ៉ាងសកម្ម ទិញម្តងៗ៧០០ដុល្លារយកមកលក់បន្ត ដកហូតបានច្រើនកញ្ចប់!
សន្តិសុខសង្គម
46

ខេត្តកណ្តាល ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយ ធ្វើការឃាត់ខ្លួនបាន ដែលជាមុខសញ្ញាជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) និង អនុវត្តន៍ដីកាបង្គាប់ឲ្យចាប់ខ្លួន ។

ការបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង ១០:៤០ នាទី ថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០២៥ ចំណុច ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន ០២នាក់ រួមមាន​

១/ឈ្មោះ ផាន់ សុភស្ស័ ( ហៅទក) ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត កណ្តាល (មានដីកាបង្គាប់អោយចាប់ខ្លួន ០២)

-/.លេខ៣៧១ ដកបចខ/២៣ ចុះថ្ងៃទី០៤/០៧/២០១៧ ចេញដោយ សាយ សម្ផស្សសេរី ចៅក្រមស៉ើបសួរនៃសាលាតំបូងខេត្តកណ្តាល)

-/.លេខ ៧៣២ ចុះថ្ងៃទី ២០/១២/២០១៧ ចេញដោយ ផូង វណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល (ឃាត់ខ្លួន)

២/ឈ្មោះ អ៊ិន ប្រាស្នា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិត មានទីលំនៅស្នាក់នៅបណ្តោះអាសន្ន ភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌ័ច្បារអំពៅ រាជធានីភ្នំពេញ​។

ក្នុងនោះសមត្ថកិច្ចដកហូត វត្ថុតាងចាប់យករួមមាន ៖

១/ម្សៅក្រាមពណ័សថ្លាសង្សយ័សារធាតុញៀន(ម៉ាទឹកកក)ចំនួន១៤កញ្ចប់(តូច៧ មធ្យម២ ធំ៥) (ទំងន់ ៩៧,៧២ក្រាម)

២/សម្ភារៈវេចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន

៣/ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនមួយចំនួន

៤/ទូរសព្ទ័ចំនួន២គ្រឿង (ម៉ាកTecnoពណ័ទឹកមាស១ ម៉ាកvivoពណ័ទឹកសមុទ្រ១)

៥/ក្រដាសវេរលុយវីងចំនួន១សន្លឹក។

សូមបញ្ចាក់ថា មុននឹងឈានដល់ការបង្ក្រាបនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ សហការជាមួយកម្លាំងជំនាញគ្រឿងញៀនអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានចុះស្រាវជ្រាវរកមុខសញ្ញាដែលមានដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ សាលាដំបូងខេត្តកណ្តាល

ពេលជិះមកដល់ចំណុចមុខផ្សារគគីរ ស្ថិតនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក៏ជួបប្រទះមុខសញ្ញាឈ្មោះ ផាន់ សុភស្ស័(ទក)ភេទប្រុស (មានដីកាបង្គាប់ឲ្យចាប់ខ្លួន)កំពុងឈរនៅមុខផ្សារគគីរ កម្លាំងសមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួន និងធ្វើការត្រួតពិនិត្យនៅក្នុងហោប៉ៅខោរកឃើញម្សៅក្រាមសថ្លាសង្សយ័សារធាតុញៀន(ម៉ាទឹកក) ចំនួន១កញ្ចប់មធ្យម ទើបនាំខ្លួនជនសង្ស័យយកមកផ្នែកប្រឆាំងគ្រឿងញៀនស្រុក ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថាថ្នាំញៀនចំនួន០១កញ្ចប់មធ្យមខាងលើ ពិតជារបស់ពួកខ្លួនប្រាកដមែន ចំពោះថ្នាំញៀននោះគឺខ្លួនបានទិញពីមនុស្សប្រុសម្នាក់ ឈ្មោះអ៊ិន ប្រាស្នា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ នៅចំនុចផ្លូវលំទល់មុខផ្សារព្រែកឯង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តំលៃ ១០០០០០រៀល (ដប់ម៉ឺនរៀល) ។

ក្រោយបានចំលើយសារភាពរបស់ឈ្មោះ ផាន់ សុភស្ស័(ទក) នៅម៉ោង១៤:០៧នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងស្រុក សហការជាមួយប៉ុស្តិគគីរ ដឹកនាំដោយលោក វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀន បន្តចុះទៅដល់ចំនុចបន្ទប់ជួល របស់ឈ្មោះ អ៊ិន ប្រាស្នា ភេទប្រុស ស្ថិតនៅភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រួចធ្វើការឃាត់ខ្លួន ដកហូតបាន ម្សៅក្រាមសថ្លាសង្សយ័សារធាតុញៀន(ម៉ាទឹកកក) ចំនួន១៣កញ្ចប់(តូច៧ មធ្យម១ ធំ៥) ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១ សម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន បន្ថែមទៀត ។

ក្រោយត្រួតពិនិត្យរួចកម្លាំងសមត្ថកិច្ចបាននាំខ្លួនឈ្មោះ អ៊ិន ប្រាស្នា មកផ្នែកប្រឆាំងគ្រឿងញៀនស្រុកដើម្បីសួរនាំបន្ត នៅចំពោះមុខសមត្ថកិច្ចឈ្មោះ អ៊ិន ប្រាស្នា បានសារភាពថា ខ្លួនពិតជាបានលក់ថ្នាំញៀនទៅអោយឈ្មោះ ផាន់ សុភស្ស័(ទក) ចំនួន១កញ្ចប់មធ្យមតំលៃ ១០០.០០០រៀល ប្រាកដមែន ។ ចំពោះថ្នាំញៀនដែលសមត្ថកិច្ចដកហូតបានពិតជារបស់ខ្លួនប្រាកដមែន គឺខ្លួនបានទិញពីមនុសប្រុសម្នាក់(មិនស្គាល់ឈ្មោះ) ចំនួន១កញ្ចប់ធំ តំលៃ៧០០$(ប្រាំពីររយដុល្លា) កន្លងមកខ្លួនធ្លាប់ទិញថ្នាំញៀនចំនួន៦ដងមកហើយ ក្នុងម្តងៗ៧០០$(ប្រាំពីររយដុល្លា)។បន្ទាប់ពីរសួរនាំរួច កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំ២នាក់រួមទាំងវត្ថុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕ នុច


Telegram