រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌដូនពេញ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងករណីហិង្សាទៅលើបុរសរត់កង់បីម្នាក់ធ្លាក់ចូលទឹកទន្លេ រងរបួសស្រាលនៅចំណុចកំពង់ចម្លងអរិយ្សក្សត្រ ផ្តើមចេញពីជម្លោះពាក្យសម្តី កាលពីវេលាម៉ោង២២ និង៥០នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។
បន្ទាប់ពីទទួលពាក្យបណ្តឹងរួចសមត្ថកិច្ចជំនាញដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសា អធិការនគរបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវរហូតមកដល់វេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ នាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខដើម្បីធ្វើការសាកសួរ។
ចំពោះមុខកម្លាំងជំនាញខណ្ឌប៉ុស្តិ៍ជនសង្ស័យខាងលើបាននឹងកំពុងចំណាត់ការអនុវត្តន៍បន្តតាមនីតិវិធី៕









