ម៉ូតូកែច្នៃស៊ីម៉ាំង ៣០គ្រឿង ត្រូវបានសមត្ថកិច្ចខណ្ឌកំបូល ឃាត់អប់រំម្ចាស់និងធ្វើកិច្ចសន្យា (មានវីដេអូ)
រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមផែនការដឹកនាំរបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ អធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ម៉ូតូចំនួន ៣០គ្រឿង ក្នុងនោះរួមមាន ៖
១-ប្រើប្រាស់បំពង់ស៊ីម៊ាំងកែច្នៃចំនួន ២២គ្រឿង
២-ម៉ូតូអត់ផ្លាកលេខចំនួន ០៨គ្រឿង ។
ក្នុងនោះសមត្ថកិច្ចបានឱ្យម្ចាស់ម៉ូតូយកបំពង់ស៊ីម៊ាំងដើមមកបំពាក់លើម៉ូតូវិញ រួចបានធ្វើកិច្ចសន្យាអប់រំ និងប្រគល់ម៉ូតូជូនម្ចាស់ដើមវិញ៕







