សិប្បកម្មផលិតគ្រឿងសង្ហារឹម មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនាទៀបភ្លឺព្រឹកមិញនេះ!
សន្តិសុខសង្គម
60

រាជធានីភ្នំពេញ ៖ សិប្បកម្មផលិតគ្រឿងសង្ហារឹម មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះទៅអន្តរាគមន៍បាញ់ពន្លត់ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤:៣០នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ចំណុចផ្ទះលេខ១០៩៤ ផ្លូវ៣៧១ ភូមិទ្រា៤ សង្កាត់សឹ្ទងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថិច្ចបានឲ្យដឹងថា នៅក្នុងហេតុការណ៍នេះបានឆាបឆេះ បន្ទប់ស្តុក កុងផ្លាកកេ ចំនួន១៥០សនឹ្លក ទំហំ០៨ម៉ែត្រ x ១២ម៉ែត្រ នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

ក្នុងវង្វង់ប្រតិបត្តិការនេះសមត្ថកិច្ចបានប្រើប្រាស់ រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៧គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៤ឡានស្មើនឹង៦៥ម៉ែត្រគូប និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង០៦ម៉ែត្រគូប រហូតរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង៧:៣០នាទីព្រឹក ខែឆ្នាំដដែល ៕ នុច


Telegram