ចោរឆក់ទូរស័ព្ទ២នាក់ ជាប់អន្ទាក់របស់នាយកដ្ឋានគរបាលព្រហ្មទណ្ឌ
សន្តិសុខសង្គម
44

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង​០០៖២០នាទីអាធ្រាត្រ លោកឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ​ ដឹកនាំកម្លាំងជំនាញនាយកដ្ឋាន​ ល្បាតក្នុងភូមិសាស្រ្ត​រាជធានីភ្នំពេញ​ មកដល់ត្រង់ចំណុច​មុខផ្សារដេប៉ូ ផ្លូវលេខ២១៥ សង្កាត់ផ្សារដេប៉ូ៣​ ខណ្ឌ៧មករា រាជធានីភ្នំពេញ​ ក៏ប្រទះឃើញជនសង្ស័យ​ចំនួន២នាក់​ ជិះម៉ូតូចំនួន១គ្រឿង​ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ​ពីស្រី្តរងគ្រោះ​កំពុងជិះម៉ូតូបានសម្រេច​។

ភ្លាមនោះកម្លាំងជំនាញ ក៏បានធ្វើការប្រដេញមកដល់ត្រង់ចំណុចមុខសាលាវត្តកោះ​ ផ្លូវមុនីវង្ស​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ជនសង្ស័យទាំង២នាក់ខាងលើមានឈ្មោះ ៖

-ឈ្មោះ​ ឈាង​ ឆៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ​ មុខរបរមិនពិតប្រាកដ​។​

-ឈ្មោះ​ ស្ទាំង​ រាជសី​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​ ជនជាតិខ្មែរ​ ទីលំនៅមិនពិតប្រាកដ​ មុខរបរមិនពិតប្រាកដ​។

សម្ភារៈដកហូតមាន៖ ទូរស័ព្ទម៉ាក​ tecno spark ពណ៌ខ្មៅ (របស់ជនរងគ្រោះ) និងម៉ូតូចំនួន០១គ្រឿង​ ម៉ាក​ ហុងដា​ សង់សេ១២៥​ ពណ៌ទឹកប្រាក់ មិនស្គាល់ឆ្នាំផលិត​ គ្មានស្លាកលេខ​ ។

បច្ចុប្បន្ន​កម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕


Telegram