ខេត្តព្រះសីហនុ ៖ មនុស្ស២នាក់ បានរងរបួស ខណៈរថយន្ត RANGE ROVER មួយគ្រឿងបុករះកង់បីឥណ្ឌា និងម៉ូតូ២គ្រឿង ដួលរណូករណែលពេញផ្លូវទាំងព្រឹកព្រលឹម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង ២០នាទីព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចលើផ្លូវកេខ ១១៥ ស្តុបផ្សារព្រីន ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
តាមកំណត់ហេតុ Hotline 117 ប្រចាំបញ្ជាររបស់អគ្គស្នងការដ្ឋានគរបាលជាតិ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាង រថយន្តម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BX-5158 បើកបរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ក៏បានប៉ះ Pass App ក្នុងទិសដៅស្របទិសគ្នា បន្ទាប់មករេចង្កូតទៅបុកម៉ូតូម៉ាក ធូដេ ពណ៌ក្រហម លាយខ្មៅ និងម៉ូតូម៉ាកសង់សេ១២៥ ពណ៌ខ្មៅ បណ្តាលឲ្យមនុស្ស២នាក់ រងរបួស និងដួលម៉ូតូរណូលរណែលតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត ៕ នុច

.jpg?1749112392)

.jpg?1749112401)

.jpg?1749112407)
.jpg?1749112407)
.jpg?1749112409)

