ករណីជម្លោះរវាងសន្តិសុខ និងអ្នកដឹកជញ្ជូន ភាគីទាំងពីរបានសន្យាបញ្ចប់រឿងនេះ!
ខេត្តព្រះសីហនុ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅវេលាម៉ោង ១៦និង៣០នាទីរសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ មានក្រុមសន្តិសុខអគារ កម្ពុជា DV ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានព្រួតគ្នាវាយទៅលើបុរសម្នាក់ ។
ភ្លាមៗនោះកម្លាំងជំនាញផែនការងារសន្តិសុខ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ បានយកភាគីទាំងសងខាងមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ ។
ជាលទ្ធផល បានឲ្យដឹងថា ភាគីសន្តិសុខ របស់អគារកម្ពុជា DV បានទាស់ពាក្យសម្តីជាមួយភាគីម្ខាងទៀតជាអ្នកដឹកជញ្ជូនឲ្យក្រុមហ៊ុនDV នេះតែម្តង ។ ភាគីទាំងពីរត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ ធ្វើកិច្ចសន្យាអប់រំណែនាំ ដោយភាគីទាំងពីរបានសន្យាបញ្ចប់រឿងនេះមិនបង្កបញ្ហា ឬគុំគួនគ្នាចាប់ពីពេលនេះតទៅ ៕

.jpg?1749193253)
.jpg?1749193254)
.jpg?1749193253)
.jpg?1749193254)
.jpg?1749193343)
.jpg?1749193345)

